ព័ត៌មានកីឡា

Man City ត្រៀមធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល

ក្រុមដែលកំពុងតែឡើងជើង Manchester City បានត្រៀមខ្លួន ក្នុងការធ្វើឲ្យទីផ្សារដោះដូរកីឡាករ មានការភ្ញាក់ផ្អើល នៅក្នុងពេលដ៍ខ្លីខាងមុខនេះ ដែលកំពុងតែជិតដល់ការបិទបញ្ចប់នៃទីផ្សារនោះ។

ជាក់ស្តែងណាស់ បើតាមប្រភពច្បាស់ការមួយ English Text Below បានឲ្យដឹងថា លោក Sheikh Mansour ម្ចាស់ក្លិបបាល់ទាត់ Manchester City បានប្រាប់ទៅកាន់អ្នកគាំទ្រទាំងអស់របស់ក្លិប ឲ្យមានភាពស្ងប់ស្ងាត់មួយរយៈសិន ខណះក្លិបមួយនេះកំពុងតែត្រៀមធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ។ តាមរយៈលោក Sheikh Mansour បានឲ្យដឹងបន្ថែមទៀតថា ក្រុម Man City កំពុងតែព្យាយាមនាំយក កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ពីក្រុម Barcelona ស្របពេលដែល ខ្សែប្រយុទ្ធរូបនេះ មិនទាន់ចុះកុងត្រាថ្មីនៅឡើយ ជាមួយក្រុម Barcelona ។ នេះអាចនឹងក្លាយជារឿងដ៍ភ្ញាក់ផ្អើលមួយសម្រាប់លីគអង់គ្លេស ប្រសិនបើ Man City ពិតជាអាចនាំយក Lionel Messi បានមែននោះ ព្រោះថា នៅអង់គ្លេស នាពេលបច្ចុប្បន្ននេះ កំពុងតែប្រមូលផ្តុំទៅដោយកីឡាករល្បីៗជាច្រើន ដែលប្រកបអាជីពនៅលីគកំពូលមួយនេះ។

ម្យ៉ាងវិញទៀតនោះ ប្រសិនបើ Messi ពិតជាមិនបន្តកុងត្រាថ្មីជាមួយ Barcelona ហើយងាកមកចូលរួមជាមួយក្រុម Man City មែននោះ នោះក្រុម Barcelona នឹងកាន់តែដុនដាបមែនទែនហើយ ព្រោះថាការបាត់បង់ Neymar នាពេលកន្លងមកនេះ បានធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ ចុះខ្សោយមួយកម្រិត ចុះទម្រាំបាត់បង់ Messi ទៀត តើ Barcelona នឹងទៅជាយ៉ាងណាវិញ។ ក៍ប៉ុន្តែ អ្វីៗ មិនទាន់ច្បាស់នៅឡើយទេ គ្រាន់តែលោក Sheikh Mansour កំពុងតែយកឱកាសដែល Messi មិនទាន់ចុះកុងត្រាជាមួយ Barcelona ដើម្បីអន្ទងចិត្តឲ្យតារាដ៍ឆ្នើមរូបនេះ ងាកមកសម្លឹងឃើញក្រុម Man City វិញ។

ប្រភពខាងលើដដែល មិនបានបញ្ជាក់ពីតម្លៃខ្លួន ដែល Man City តាមទិញ Messi ឡើយ ក៍ប៉ុន្តែ ប្រភពខាងលើនេះ ក៍បានសង្កត់ធ្ងន់ដែរថា តម្លៃខ្លួន របស់ Lionel Messi មិនទាបជាង Neymar ឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុម Man City ពិតជាអាចធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ក្នុងការទិញយក Messi ឬក៍យ៉ាងណា? សូមរង់ចាំតាមដានទាំងអស់គ្នាបន្តទៀត។

មតិយោបល់