ព័ត៌មានកីឡា

គ្រូបង្វឹក U-22 វៀតណាម៖ លោកអាជ្ញាកណ្តាលបានសុំទោសចំពោះការផ្តល់បាល់ ១១ម៉ែត្រ ឲ្យកម្ពុជា

លោកអាជ្ញាកណ្តាលដែលត្រូវបានអនុញ្ញាតឲ្យកាត់សេចក្តីនៅក្នុងការប្រកួតរវាង U-22 វៀតណាម និង U-22 កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានសុំទោសចំពោះការផ្តល់ការពិន័យនៅនាទី ៨២(បាល់១១ម៉ែត្រ) ។

ព័ត៌មាននេះត្រូវបានរាយការណ៍ដោយលោក Nguyen Huu Thang គ្រូបង្វឹករបស់ ​U-22 វៀតណាម នៅក្នុងជំនួបមួយនាសណ្ឋាគារ Berjaya Times Square កាលពីថ្ងៃសៅរ៍ ជាមួយលោក Nguyen Ngoc Thien។ ដូចដែលបានរាយការណ៍ដោយលោក Bao Tin Tuc បន្ទាប់ពីការប្រកួតរវាងវៀតណាមនិងកម្ពុជាអាជ្ញាកណ្តាលបានទទួលស្គាល់ថាប្រធានក្រុមវៀតណាម កីឡាករ Bui Tien Dung មិនបានមានចេតនាប៉ះបាល់ដោយដៃរបស់គាត់ទេ ដែលនាំឱ្យគាត់ត្រូវទទួលបានការពិន័យនោះ ដែលត្រូវបានផ្តល់បាល់ ១១ម៉ែត្រ ឲ្យក្រុម U-22​ កម្ពុជា ខណៈដែលកីឡាករ នេន សុធារ័ត្ន ជាអ្នកស៊ុតចញ្ចូលទី ធ្វើឲ្យលទ្ធផល ​U-22 វៀតណាម ៤-១ U-22 កម្ពុជា។

ទោះជាយ៉ាងណាក៏ដោយលោក Nguyen Huu Thang បានរីករាយនឹងការចាប់ផ្តើមក្តីសុបិន្តជាមួយនឹងការឈ្នះដ៏ធំទាំងពីរលើកនេះ ពោលឈ្នះទីម័រខាងកើតនិងកម្ពុជា។ ពួកគេនឹងត្រូវប្រឈមមុខជាមួយ U-22 ហ្វីលីពីន នៅថ្ងៃអាទិត្យ និង ឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍មុន ពេលប៉ះក្រុមការពារជើងឯកថៃនៅថ្ងៃទី ២៤ ខែសីហា៕

មតិយោបល់