ព័ត៌មានកីឡា

Champions League វគ្គចែកពូល អាចនឹងប្រកួតនៅក្រៅទ្វីបអឺរ៉ុប

ពានរង្វាន់ UEFA Champions League វគ្គចែកពូលអាចនឹងត្រូវទៅប្រកួតនៅក្រៅទ្វីបអឺរ៉ុប បន្ទាប់ពីក្លឹបនៅប្រទេសអ៊ីតាលី និងអេស្ប៉ាញ ទាមទារលក្ខខណ្ឌនេះ ដើម្បីឱ្យទីផ្សារកីឡាកាន់តែល្បីល្បាញឡើង។

ក្លឹបបាល់ទាត់នៅអ៊ីតាលី និងអេស្ប៉ាញ បានស្នើសុំឱ្យ UEFA ធ្វើការប្រកួតវគ្គចែកពូលនៅក្រៅទ្វីបអឺរ៉ុប ពោលគឺអាចធ្វើនៅអាមេរិក ឬអាហ្វ្រិក ដើម្បីឱ្យការប្រកួតពានរង្វាន់មួយនេះកាន់តែល្បីល្បាញថែមទៀត។ នេះជាសម្ពាធថ្មីមួយសម្រាប់ UEFA ដើម្បីដោះស្រាយមុនការប្រកួតរដូវកាលថ្មី ២០១៦-២០១៧ ចាប់ផ្ដើមនៅប៉ុន្មានខែខាងមុខទៀតនេះ។

UCL

នេះជាមធ្យោបាយថ្មីមួយ សម្រាប់ការពង្រីកទីផ្សាររបស់ក្លឹបនីមួយៗដែលបានចូលលេងនៅពានរង្វាន់ធំជាងគេនៅអឺរ៉ុបនេះ។ ដោយក្លឹបក្នុងប្រទេសទាំងពីរខាងលើបានមើលឃើញថា តំបន់មួយចំនួននៅមិនទាន់មានទីផ្សារកីឡាបាល់ទាត់ធំនៅឡើយទេ។ ដូច្នេះប្រសិនបើមានការប្រកួតវគ្គចែកពូលនៅតាមតំបន់នោះ អាចជារឿងល្អ បង្កើតអ្នកគាំទ្រថ្មី និងរកចំណូលបានបន្ថែមទៀត។

តួយ៉ាងដូចជាពានរង្វាន់ Italian Super Cups ដែលអ៊ីតាលីធ្លាប់ធ្វើអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយពួកគេតែងតែប្រកួតនៅក្រៅប្រទេសរហូត ដូចជានៅចិន និងកាតាជាដើម ខណៈដែលនៅឆ្នាំនេះ ការប្រកួតរវាង Juventus និង AC Milan នឹងធ្វើឡើងនៅ Abu នាខែធ្នូខាងមុខនេះ៕

uefa champions league trophy
uefa champions league trophy

មតិយោបល់