ព័ត៌មានកីឡា

តោះចូលរួមទស្សទាយ ទាំងអស់គ្នាថា គ្រូបង្វឹករូបណា ដែលឈ្នះពាន FIFA Best Man’s Coach of the Year

បន្ទាប់ពី FIFA បានបង្ហាញនូវបញ្ជីឈ្មោះកីឡាករ ២៤រូបដែលត្រូវប្រកួតប្រជែង ដណ្តើមពានរង្វាន់ FIFA Best Man’s Player of the Year រួចមក នៅពេលនេះ FIFA បានបញ្ចេញឈ្មោះ គ្រូបង្វឹកចំនួន ១២រូប ដែលកំពុងប្រជែងគ្នា ក្នុងការដណ្តើម ពានរង្វាន់ FIFA Best Man’s Coach of the Year ។

គ្រូបង្វឹកដែលត្រូវប្រកួតប្រជែងគ្នានេះ ត្រូវបានជ្រើសចេញពី គ្រូបង្វឹកទាំងអស់ នៅជុំវិញពិភពលោ មានទាំងនៅក្លិបអាជីព និងជម្រើសជាតិផងដែរ។ ខាងក្រោមនេះ គឺជាគ្រូបង្វឹកទាំង១២ រូបដែលត្រូវប្រកួតប្រជែងគ្នា ដណ្តើមពាន FIFA Best Man’s Coach of the Year ៖

១. Massimiliano Allegri ជនជាតិអ៊ីតាលី គ្រូបង្វឹកក្រុមសេះបង្កង់ Juventus ។ រដូវកាលមុន លោកដឹកនាំក្រុម ឈ្នះពាន Serie A និង Coppa Italian និងនាំក្រុម ឡើងផ្តាច់ព្រ័ត្រ Champion League ។

២. Carlo Ancelotti ជនជាតិអ៊ីតាលី កំពុងដឹកនាំក្រុមជើងខ្លាំង Bayern Munich នៅក្របខ័ណ្ឌកំពូលអាឡឺម៉ង់។ រដូវកាលមុន លោកបាននាំក្រុម Bayern Munich ឈ្នះពាន កំពូលអាឡឺម៉ង់

៣. Antonio Conte ជនជាតិអ៊ីតាលី កំពុងដឹកនាំក្រុមបាល់ទាត់តោខៀវ Chelsea។ រដូវកាលមុន លិកបានជួយក្រុម ឈ្នះពាន Premier League ។

៤. Luis Enrique ជនជាតិអេស្ប៉ាញ ជាអតីតគ្រូបង្វឹកក្រុម Barcelona ។ រដូវកាលមុនលោក ដឹកនាំក្រុម បានត្រឹមឈ្នះពាន លំដាប់ទី២ នៅអេស្ប៉ាញ។

៥. Pep Guardiola ជនជាតិអេស្ប៉ាញ ជាគ្រូបង្វឹករបស់ក្រុម Manchester City ។ ថ្វីបើដឹកនាំក្រុម មិនឈ្នះពាន តែលោកបានធ្វើឲ្យ Man City មានការប្រែប្រួលច្រើន។

៦. Leonardo Jardim ជនជាតិព័រទុយហ្គាល់ ជាគ្រូបង្វឹករបស់ក្រុម AS Monaco ។ រដូវកាលមុនលិកបានដឹកនាំក្រុម ទទួលបានពាន League1 ។

៧. Joachim Low ជនជាតិអាឡឺម៉ង់ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ផងដែរ។ លោកបានដឹកនាំក្រុម អាឡឺម៉ង់ឲ្យល្បីរន្ទឺ និហ់ងបានឈ្នះពាន World Cup កាលពីឆ្នាំ ២០១៤ និងបន្តឡើងទៅកាន់ការប្រកួត World Cup នាឆ្នាំក្រោយនេះទៀត។

៨. Jose Mourinho ជនជាតិព័រទុយហ្គាល់ ជាគ្រូបង្វឹកក្រុមបីសាចក្រហម Manchester United ។ កាលពីរដូវកាលមុនលោកបានដឹកនាំក្រុមឈ្នះពាន Europa League និងការចាប់ផ្តើមរដូវកាលថ្មីយ៉ាងល្អប្រសើរបំផុត។

៩. Mauricio Pochettino ជនជាតិអាហ្សង់ទីន ជាគ្រូបង្វឹកក្រុម Tottenham Hotspur។ ថ្វីបើមិនឈ្នះពាន តែលិកបានធ្វើឲ្យក្រុមឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង Premier League ដែលពោរពេញទៅដោយក្រុមខ្លាំងជាច្រើន។

១០. Diego Simeone ជនជាតិអាហ្សង់ទីន ជាគ្រូបង្វឹករបស់ក្រុម Atletico Madrid ។ លោកមិនបានដឹកនាំក្រុមឈ្នះពានអ្វីឡើយ តែលោកបានធ្វើឲ្យ Atletico Madrid ខ្លាំងក្លាប៉ុន្មានរដូវកាលកន្លងមកនេះ។

១១. Tite ជនជាតិប្រេស៊ីល និងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ប្រេស៊ីលផងដែរ។ លោកបានធ្វើឲ្យប្រេស៊ីលឡើងមកឈរ ចំណាត់ថ្នាក់លេខ១ វិញ នៃតារាងចំណាត់ថ្នាក់របស់ FIFA Ranking ។

១២. Zinedine Zidane ជនជាតិបារាំង និងជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ Real Madrid ។ លោកបានជួយឲ្យ Real Madrid ឈ្នះពាន Laliga ក្រោយពីខកខានរយៈពេល ៥ឆ្នាំកន្លងមក និងពាន Champion League លើកទី២ ក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ រយៈពេល២ឆ្នាំកន្លងមក។ ហើយថ្មីៗនេះ លោកបាននាំក្រុម Real Madrid ឈ្នះពាន UEFA Super Cup និង Spanish Super Cup ផងដែរ។

ទស្សទាយទាំងអស់គ្នា ថា តើអ្នកណានឹងឈ្នះពាន FIFA Best Man’s Coach of the Year ប្រចាំឆ្នាំ ២០១៧នេះ?

មតិយោបល់