ព័ត៌មានកីឡា

តោ! មកមើលសមរភូមិវាលស្មៅរវាងក្រុម Man City និងក្រុម Everton ទាំងអស់នេះ

សប្តាហ៍ទី២ នេះ កាន់តែកក្រើកសម្រាប់អ្នកទស្សនា ក្នុងការប្រកួតរវាងក្រុម ម្ចាស់ផ្ទះ Manchester City និងក្រុម Everton ។

ការប្រកួត ដ៍ស្វិតស្វាញ និងស៊ីសាច់ហុតឈាមគ្នា រវាងក្រុម Man City និងក្រុម Everton ពិតជាជក់ចិត្តខ្លាំងណាស់ សម្រាប់អ្នកទស្សនា បាល់ Premier League ។ ជាការពិតណាស់ ក្នុងការប្រកួតនេះ លោកអាជ្ញាកណ្តាល បានផ្តល់កាតលឿងចំនួន ៧ និងកាតក្រហមចំនួន២ ដល់កីឡាកររបស់ក្រុមទាំង២។ ក្នុងនោះដែរ Man City ទទួលបានកាតលឿង៣ និងកាតក្រហម ១ ដែលកាតលឿងចំនួន ២បានមកលើ កីឡាករ Walker រួមនឹងកាតក្រហមភ្លាម នៅនាទីទី ៤៤ និងកាតលឿង១ទៀតទទួលដោយកីឡាករ Sterling ។ ចំណែកក្រុម Everton វិញ ទទួលបានកាតលឿងចំនួន ៤ និងកាតក្រហម ១ ដែលកាតលឿង២ បានដោយកីឡាករ Schneiderlin ដោយទទួលបានកាតក្រហម នៅនាទីទី ៨៨ ខណះកាត២ទៀតដល់កីឡាករ Davies និង Rooney ។

គួរបញ្ជាក់ផងដែរថា ក្រុមទាំង២បញ្ចប់ក្នុងលទ្ធផល ១-១ ដែលក្រុមភ្ញៀវរកបាន ១គ្រាប់នាំមុខមុន ដោយខ្សែប្រយុទ្ធ Wayne Rooney នៅនាទីទី ៣៥ និងការវាយបកតាមស្មើវិញ ដោយកីឡាករ Raheem Sterling នៅនាទីទី ៨២។

តោះ! មកមើលសមរភូមិវាលស្មៅដ៍ក្តៅគគុករវាងក្រុម Man City និង Everton ខាងក្រោមនេះ៖

https://www.youtube.com/watch?v=aQ1e_szjWkc

មតិយោបល់