ព័ត៌មានកីឡា

Lingard ស៊ុត២គ្រាប់ ទម្លាក់ Swansea នៅ EFL Cup ឬ Carabao Cup

ក្រុមបីសាចក្រហម Manchester United បានបន្តដំណើរទៅមុខទៀតហើយ ក្នុងការប្រកួតពានរង្វាន់ EFL Cup ឬ Carabao Cup ក្រោយពីទម្លាក់ក្រុម Swansea City ក្នុងលទ្ធផល ២-០ យប់មិញនេះ។

បើទោះបីជាការ ប្រកួតធ្វើឡើងក្នុងទឹកដីរបស់ក្រុម Swansea City មែន តែក្រុមបីសាចក្រហម Manchester United បានរក្សាសំណាញ់ទី យ៉ាងល្អ ដោយមិនឲ្យរបូតគ្រាប់បាល់ឡើយ។ ជាក់ស្តែងណាស់ Man Utd បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ Swansea ក្នុងលទ្ធផល ២-០ ដែលធ្វើឲ្យក្រុម Man Utd បន្តដំណើរទៅមុខទៀត ចំណែក Swansea វិញ ត្រូវចាកចេញពី EFL Cup នេះ។ ២គ្រាប់របស់បីសាចក្រ​ហម Manchester United រកបានដោយខ្សែបម្រើ Jesse Lingard ទាំង២គ្រាប់ ដោយរកបាននៅនាទីទី ២១ និងនាទីទី ៥៩។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ ក្រុមបីសាចក្រហម មិនបានដាក់កីឡាករសំខាន់ៗមួយចំនួនឲ្យចូលលេងពេញការប្រកួតឡើយឡើយ ដូចជា Romelu Lukaku និង Nemanja Matic ដូរចូលនៅនាទីទី ៦៧ និង Henrik Mkhiaryan មិនបានចូលលេងឡើយ ដោយ ទុកលេងជាមួយក្រុមជើងខ្លាំង Tottenham Hotspur នៅចុងសប្តាហ៍នេះ។

យ៉ាងណាក៍ដោយ ក្រុមបីសាចក្រហម Manchester United បានទម្លាក់ក្រុម Swansea City ក្នុងការប្រកួត EFL Cup នេះ ដើម្បីឡើងទៅកាន់វគ្គបន្តទៀត ខណៈ Jesse Lingard បានក្លាយជាវីរបុរសរបស់ Man Utd ។

https://www.youtube.com/watch?v=Icb0CYhhDRY

មតិយោបល់