ព័ត៌មានកីឡា

Real Madrid តំឡើង Release Clause របស់កីឡាករវ័យក្មេង កំពុងឡើងជើង Marco Asensio

ក្រុមយក្សអេស្ប៉ាញ Real Madrid កាន់តែបង្ហាញនូវ ការមិនចង់បាត់បង់កីឡាករវ័យក្មេង កំពុងឡើងជើង Marco Asensio តាមរយៈការតំឡើង Release Clause មួយគុណនឹងពីរ។

តាមរយៈការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Real Madrid បានតំឡើង តម្លៃផ្តាច់កុងត្រា ឬ Release Clause របស់ កីឡាករ Marco Asensio រហូតដល់ទៅ ៥០០លានអឺរ៉ូ ស្មើជាមួយ Gareth Bale, Luka Modric និង Toni Kroos ។ ជាការពិតណាស់ កាលពីរដូវកាលមុន តម្លៃ Release Clause របស់ Asensio ត្រឹមតែ ២៥០លានអឺរ៉ូប៉ុណ្ណោះ។ ក៍ប៉ុន្តែ តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ កាលពីរដូវកាលមុន ជាពិសេស នៅការប្រកួតមុនបើករដូវ ក៍ដូចជាការឈ្នះពាន២ ថ្មីៗនេះ ( UEFA Super Cup និង Spanish Super Cup ) បានធ្វើឲ្យ Asensio ឡើងកូដយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀតនោះ ក្រុមជាច្រើន បានចាប់អារម្មណ៍ចង់ទិញខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះយ៉ាងខ្លាំង​ ខណៈ Real Madrid មិនចង់លក់កីឡាករអេស្ប៉ាញរូបនេះឡើយ។

ដោយហេតុនេះហើយ លោក Florentino Perez ប្រធានក្រុម Real Madrid បានតម្លើងតម្លៃ Release Clause របស់ Marco Asensio រហូតដល់ទៅ ៥០០លានអឺរ៉ូ។ ដូច្នេះហើយ កីឡាករអេស្ប៉ាញ វ័យក្មេង Marco Asensio បានក្លាយជាកីឡាករវ័យក្មេង ដំបូងគេ ដែលមានតម្លៃ Release Clause ខ្ពស់ រហូតដល់ទៅ ៥០០លានអឺរ៉ូ។

មតិយោបល់