ព័ត៌មានសុខភាព

ចូរប្រយ័ត្ន! ៥ចំណុចបង្ហាញថា អ្នកកំពុងតែមានដុំសាច់នៅក្នុងខួរក្បាល

ដុំសាច់ក្នុងខួរក្បាល បង្កឡើងដោយសារតែជំងឺមហារីកខួរក្បាល ដែលកើតដោយផ្ទាល់នៅក្នុងជាលិកាខួរក្បាល ឬផ្នែកផ្សេងៗនៃខួរក្បាល ហើយវាតែងតែរំខានដល់សកម្មភាពចាំថ្ងៃរបស់អ្នក។

ការរកឃើញនៃរោគសញ្ញាដំបូងនៃជំងឺមហារីកខួរក្បាល អាចងាយស្រួលក្នុងការព្យាបាល ក៏ប៉ុន្តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ ភាគរយព្យាបាលឲ្យជាសះស្បើយឡើងវិញមានសង្ឈឹមតិចណាស់។ ហេតុនេះ អ្នកគួរតែស្វែងយល់ពីរោគសញ្ញាដំបូងមួយចំនួននៃការកើតដុំសាច់ក្នុងខួរក្បាល ដើម្បីព្យាបាលទាន់ពេលវេលា។

បាត់បង់ការចង់ចាំ
រោគសញ្ញាដំបូងនៃជំងឺមហារីកខួរក្បាល ជារឿងៗប៉ះពាល់ដល់សមត្ថភាពនៃការគិត លំបាកក្នុងការផ្តោតអារម្មណ៍ និងបាត់បង់ការចង់ចាំ។ នេះក៏ដោយសារតែដុំសាច់នៃជំងឺមហារីក កំពុងដាក់សម្ពាធទៅលើខួរក្បាល ហើយអ្នកក៏គួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗផងដែរ។

ឈឺក្បាល
ការឈឺក្បាល គឺជារឿងមួយសាមញ្ញទៅហើយសម្រាប់មនុស្សដែលគិតច្រើន ហើយមិនយូរប៉ុន្មានវានឹងបាត់ទៅវិញ។ ក៏ប៉ុន្តែ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះការឈឺក្បាលក្នុងករណីដូចខាងក្រោម៖

ឈឺក្បាលញឹកញាប់- អាការឈឺក្បាលបែបនេះភាគច្រើនកើតនៅក្នុងពេលព្រឹក។
ឈឺក្បាលធ្ងន់ធ្ងរ- ប្រសិនបើអ្នកមានអាការឈឺក្បាលធ្ងន់ធ្ងរអូសបន្លាយពេលយូរមិនព្រមបាត់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

ខ្សោយសាច់ដុំ
ភាពទន់ខ្សោយនៃសាច់ដុំ បណ្តោលមកពីការកើតមានដុំសាច់សាហាវនៅក្នុងខួរក្បាល។ ភាពទន់ខ្សោយនៃសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ អាចនាំឲ្យខ្វិន។ មិនតែប៉ុណ្ណោះបេះដូងនឹងលោតញាប់ខុសធម្មតា ប្រសិនបើដុំសាច់កើតមាននៅចំកណ្តោលនៃសរសៃប្រសាទលលាដ៏ក្បាល។

ឆាប់អស់កម្លាំង
ភាពអស់កម្លាំងជាញឹកញាប់ ហើយសូម្បីតែអ្នកសម្រាកបានគ្រប់គ្រាន់ក៏ដោយ ក៏ស្ថានភាពនេះនៅតែកើតឡើងដដែល គឺជារោគសញ្ញាមួយទៀតនៃជំងឺមហារីកខួរក្បាល។ ដូច្នេះ ប្រសិនបើអ្នកតែងតែមានភាពអស់កម្លាំងជាញឹកញាប់ គួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ដើម្បីពិគ្រោះយោបល់ ឬធ្វើការពិនិត្យឲ្យបានច្បាស់លាស់។

ប្រកាច់
ប្រសិនបើនៅសុខៗស្រាប់តែអ្នកមានអាការប្រកាច់ ឬដួលសន្លប់ ក៏ជារោគសញ្ញាមួយនៃជំងឺមហារីកខួរក្បាលដែរ។ ការដួលសន្លប់ អាចកើតឡើងដោយសារការរឹងដៃ ជើង និងខ្លួនប្រាណទាំងមូល។ ហេតុនេះអ្នកត្រូវចាំថា ការព្យាបាលអាចមានប្រសិទ្ធភាព ប្រសិនបើអ្នកដឹងពីឬសគល់ដំបូងនៃជំងឺមហារីកខួរក្បាល៕

ប្រភពៈ soha

មតិយោបល់