បន្ទាប់ពីការប្រកួតចប់មុននេះបន្តិច ដោយក្រុមជម្រើសជាតិថៃអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៣ទល់០ ខណៈដែលក្រុមជម្រើសជាតិឥណ្ឌូនេសុីអាយុក្រោម ២២ឆ្នាំ យកឈ្នះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៣ទល់ ក្នុងជំនួបចុងក្រោយ ប្រចាំពូល B។
ឆ្លងកាត់ការប្រកួត ៤លើក ក្នុងពូល B ដោយក្រុម U-22 ថៃ មាន ១៣ពិន្ទុ ឈរនៅលេខ១ ខណៈដែល U-22 ឥណ្ឌូនេស៊ី មាន ១១ពិន្ទុ នៅលើក្រុម U-22 វៀតណាម ១ពិន្ទុ ដែលដើមឡើយក្រុមលេខ៣នេះ នៅឈរកំពូលតារាង ហើយសម្រាប់ U-22 កម្ពុជា មិនមានពិន្ទុទេស្ថិតនៅក្រោមគេបង្អស់។ ដូច្នេះហើយ U-22 ថៃ និង U-22 ឥណ្ឌូនេស៊ី ដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា U-22 ថៃ និងត្រូវទៅជួប U-22 មីយ៉ាន់ម៉ា ខណៈដែល U-22 ឥណ្ឌូនេស៊ី ត្រូវប៉ះនិងក្រុមម្ចាស់ផ្ទះ U-22 ម៉ាឡេសុី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
មតិយោបល់