លោកអ្នកដែលប្រើប្រាស់ទូរសព្ទ Android ស៊េរីទាបៗ អាចបន្ថែមមេម៉ូរីកាតបាន ប្រហែលជាឧស្សាហ៍ជួបបញ្ហាមេម៉េរូម៉ាស៊ីនពេញ នាំឱ្យទូរសព្ទដើរយឺតហើយ។ បើដូច្នេះមែន វិធីទាំងពីរខាងក្រោមដែល Post Tech លើកយកមកបង្ហាញ ពិតជាអាចជួយលោកអ្នកបានជាមិនខាន៖
១- ប្តូរ App ទៅផ្ទុកក្នុងមេម៉ូរីកាតតាម Application Manager
- ចូលទៅកាន់កម្មវិធី Settings រួចចុចលើ Apps

- ជ្រើសរើស App ដែលចង់ទាញយកទៅផ្ទុកក្នុងមេម៉ូរីកាត (microSD Card)

- ចុចលើ Storage រួចចុចលើ Change (ប្រសិនបើមិនឃើញបានន័យថា App នោះមិនអាចប្តូរទីតាំងបានទេ) រួចចុចប្តូរទៅ Transcend SD card។ បញ្ជាក់ៈ នៅខាងក្រោម Storage លោកអ្នកក៏អាចចុចលើ CLEAR DATA និង CLEAR CACHE ដើម្បីសម្អាតឯកសារសំណល់ចេញពីកម្មវិធីនោះបានផងដែរ

- ជាចុងក្រោយ សូមចុចលើ Move ជាការស្រេច។

២- ប្រើមេម៉ូរីកាតជាមេម៉ូរីម៉ាស៊ីន
- ចូលទៅកាន់កម្មវិធី Settings រួចចុចលើ Storage

- ជ្រើសរើសយក SD Card ឬ MicroSD Card

- ចុចលើមឺនុយចុចបីរាងបញ្ឈរឋិតនៅខាងលើ ជ្រុងខាងស្តាំ រួចជ្រើសយក Storage Settings

- ចុចលើ Format as Internal រួចចុចលើ Erase & Format (បញ្ជាក់ៈ ត្រង់ដំណាក់កាលនេះ ទិន្នន័យ ឬឯកសារលើមេម៉ូរីកាតលោកអ្នកនឹងត្រូវឈុសចោលទាំងអស់)


- ចុចលើ Move now រួចចុចលើ NEXT នោះកម្មវិធីនឹងចាប់ផ្តើមធ្វើដំណើរការផ្ទេរចូល SD Card ឬ MicroSD Card របស់លោកអ្នក

- ជាចុងក្រោយ ចុចលើ Done ជាការស្រេច៕

ប្រភពព័ត៌មានៈ tomsguide
មតិយោបល់