ព័ត៌មានកីឡា

ហេតុតែគេកីឡាករ អាជីព ធ្វើអីក៍សម

នៅក្នុងការប្រកួតរវាងក្រុម Real Madrid និងក្រុម Fiorentina ក្នុងការប្រកួតមិត្តភាព Santiago Bernabeu ពិតជាជក់ចិត្តខ្លាំងណាស់ ខណះកាម៉េរ៉ា បានថតនូវរូបភាពដ៍កម្រខណះកីឡាករ Marcelo និង Keylor Navas បានបង្ហាញសកម្មភាព នៅទីតាំងកន្លែងកៅអីបម្រុង។

ជាក់ស្តែងណាស់ រូបភាពវីដេអូ ដែលបានថតជាប់សកម្មភាពដ៍គួរឲ្យចាប់អារម្មណ៍ របស់ខ្សែការពារដ៍ឆ្នើម Marcelo និងអ្នកចាំទីដែលតែងតែរារាំងបាល់យ៉ាងល្អរបស់ Real Madrid កីឡាករ Keylor Navas ។ ក្នុងសកម្មភាពនេះដែរ បានបង្ហាញឲ្យឃើញ ថា Navas និង Marcelo នាំគ្នាអង្គុយត្រេះបាល់ទៅវិញទៅមក ខណះកីឡាករបម្រុងផ្សេងទៀតកំពុងអង្គុយមើលការប្រកួតយ៉ាងយកចិត្តទុកដាក់។ បើនិយាយឲ្យចំទៅ សកម្មភាពនេះ គឺពិតជាកម្រមានខ្លាំងណាស់ ក្នុងការប្រកួត ថ្វីបើកីឡាករផ្សេងទៀត មានសមត្ថភាពត្រេះបាល់អង្គុយជាមួយដៃគូមែន តែពួកគេមិនដែលត្រេះពេលអង្គុយទស្សនា ការប្រកួតក្នុងកៅអីបម្រុងបែបនេះឡើយ មានតែពេលការហ្វឹកហាត់ និងតេះសមត្ថភាពប៉ុណ្ណោះ។

ដូច្នេះហើយ សកម្មភាពរបស់ Marcelo និង Navas គឺជាការទាក់ទាញការចាប់អារម្មណ៍មួយ ពីសំណាក់អ្នកទស្សនាបាល់ទាត់។

//www.youtube.com/watch?v=h0jV2pjOYfM

មតិយោបល់