មិនទាន់ទាំងការប្រកួតចាប់ផ្តើមផង ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris Saint Germain បានសម្លឹងឃើញដល់ទៅពាន Balon D’Or ដែលកីឡាករប្រេស៊ីលរូបនេះ ចាកចេញពី Barcelona ដើម្បីស្រវ៉ាពានដ៍សំខាន់នេះ។
ក្នុងនោះដែរ បើតាមការឲ្យដឹងពីប្រភព Mundo Deportivo ពីប្រទេសបារាំងបានឲ្យដឹងថា Neymar ចង់ទម្លាក់ក្រុម Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយនេះ ដើម្បីបន្តឡើងទៅកាន់វគ្គបន្ទាប់ទៀត។ ក្នុងនោះដែរ Neymar ជឿជាក់ថា Real Madrid គឺជាក្រុមតែមួយគត់ ដែលរារាំងមិនឲ្យក្រុម Paris Saint Germain ឈ្នះ Champion League ។ ម្យ៉ាងវិញទៀតនោះ បើសិនជា Paris Saint Germain ឈ្នះពាន Champion League នោះ មិនត្រឹមតែ ក្លិបបារាំងមួយនេះ ឈ្នះពានលើកដំបូងឡើយ សូម្បីតែ Neymar ផ្ទាល់ក៍មានសង្ឃឹមក្នុងការឈ្នះពាន Balon D’Or លើកដំបូងផងដែរ។
Neymar ចាត់ទុក Real Madrid គឺជាគូប្រជែងដ៍ធំ ព្រោះថា Real Madrid នឹងមិនបណ្តោយឲ្យ Champion League របូតទៀតឡើយ បន្ទាប់ពីរបូត Laliga និង Copa dey Rey រួចហើយនោះ ខណៈ Paris Saint Germain វិញកំពុងស្រេកឃ្លានពានរង្វាន់ Champion League យ៉ាងខ្លាំង។



មតិយោបល់