ព័ត៌មានកីឡា

Bale ចង់ឲ្យកីឡាករ Spurs ម្នាក់មកជំនួសតំណែង Ronaldo

ជារឿងដ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដែលតារាបាល់ទាត់ដ៍ឆ្នើមរបស់ក្រុម Real Madrid មួយរូបគឺ Garate Bale ចង់ឲ្យកីឡាកររបស់ Tottenham Spurs មកជំនួសតំណែង Ronaldo​ នៅ Real Madrid។

កីឡាករកំពូលល្បឿន Bale បានបង្ហាញនូវអារម្មណ៍របស់គេថា​ នៅពេលខាងមុខដ៍ខ្លីនេះ Real Madrid នឹងត្រូវការកីឡាករល្អមួយរូបមកជំនួសតំណែងរបស់ Cristiano Ronaldo ដែលកំពុងតែមានវ័យចំណាស់។ កីឡាករដែល​ Bale គិតថា អាចមកជំនួស Ronaldo នោះគឺ Dele Alli ដែលកំពុងលេងនៅក្លឹបចាស់របស់គេ Tottenham Spurs ។

ជាការពិតណាស់ Alli កំពុងតែមានទម្រង់លេងយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បាន ១៥គ្រាប់ នៅរដូវកាលនេះឲ្យក្រុម Spurs។ ម្យ៉ាងវិញទៀតកីឡាករវ័យក្មេងរូបនេះ ពោរពេញដោយសមត្ថភាព​ ខណះ Ronaldo មានវ័យកាន់តែចាស់ និងទម្រង់លេងមិនល្អដូចមុនឡើយ។ Bale ជឿជាក់ថា​ ក្រោយពី Ronaldo ចូលនិវត្តន៍ទៅ​​​ ​Alli អាចនឹងមកជំនួសកន្លែងរបស់កំពូលតារាបាល់ទាត់រូបនេះ ស្របពេល Real Madrid ក៍កំពុងតាមប្រមាញ់លើ Dele Alli ផងដែរ។

ប្រសិនបើ Real Madrid អាចនាំយក Alli​ មក Bernabue បានមែននោះ Alli ​នឹងក្លាយជាកីឡាករ Spurs ទី៣ ហើយដែលមកកាន់ Real Madrid​ បន្ទាប់ពី Luka Modric និង ​Garate Bale។

មតិយោបល់