ព័ត៌មានកីឡា

Leicester City ​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី

ក្លឹប Leicester City បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយ កាលពីយប់មិញនេះក្រោយពីបានឈ្នះក្រុម Bruge ដោយលទ្ធផល ២-១ ឈរនៅកំពូលតារាងពូល G។

ដោយនេះមានន័យថាពួកគេ មិនចាំបាច់ខ្វាយខ្វល់ចំពោះការប្រកួតចុងក្រោយប៉ះជាមួយ Porto នៃវគ្គសន្សំពិន្ទុក្នុងពូលនេះទៀតទេ ត្បិតអីបច្ចុប្បន្នមាន១៣ពិន្ទុឈរលេខ១ លើសក្រុមលេខ២ Porto ដែលទើបតែមាន៨ពិន្ទុប៉ុណ្ណោះ។ ការឡើងដល់វគ្គ១៦ក្រុមចុងក្រោយនេះ បានបង្ហាញឱ្យឃើញថាក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេសមួយនេះ ហាក់នៅតែរក្សាទម្រង់លេងល្អដដែលនៅក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ប៉ុន្តែបើនិយាយពីក្នុងលីគវិញ ហាក់មិនល្អគ្រប់គ្រាន់ទេ។

ls-city-2

នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ក្រុម Leicester City ក្នុងពានរង្វាន់ UEFA Champions League ខណ:ដែលពួកគេក៏ក្លាយជាក្រុមនៅអង់គ្លេសដំបូងគេក្នុងរដូវកាលនេះដែលកក់កៅអីឡើងវគ្គបន្ដផងដែរ៕

ls-city-3

ls-city-1

មតិយោបល់