ការប្រកួតកីឡាសុីហ្គែមលើវិញ្ញាសារប្រដាល់សេរី ដោយកីឡាករកម្ពុជា ឃឹម ឌីម៉ា បានយកឈ្នះកីឡាកររបស់ថៃ ដោយពិន្ទុ នាំយកមេដាយមាសជូនប្រទេសកម្ពុជា មុននេះបន្តិច។
នាគខ្មៅខេត្តបន្ទាយមានជ័យ បានយកឈ្នះកីឡារ Chonlawit Prreedasak (ថៃ) ដោយពិន្ទុ ខណ:ដែល អ្នកលេងកណ្តាប់ដៃ ម៉ឺន សុភា ត្រូវបរាជ័យក្រោមស្នាដៃកីឡាករ ANUENG KHATTHAMARASRI (ថៃ) ។ សម្រាប់កីឡាករ ២រូប ទៀតបានចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេសុី ពោលគឺកីឡាករ ឡៅ ចិត្រា និង វ៉ាន់ វឿន (បានមេដាយសំរឹទ្ធ) កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហើយកីឡាករ អ្នកលេងរន្ទះជើង មឿន សុខហ៊ុច ត្រូវបានធ្លាក់មុនគេ ដោយចាញ់កីឡាកររបស់ថៃ។
សូមបញ្ជាក់ផងដែរថា ក្នុងវិញ្ញាសារប្រដាល់សេរីនេះ កម្ពុជាបានបញ្ជូនកីឡាករ ៥រូប ទៅចូលរួម ដោយទទួលបានមេដាយមាស ១គ្រឿង(ឃឹម ឌីម៉ា) មេដាយប្រាក់ ១គ្រឿង(ម៉ឺន សុភា) មេដាយសំរឹទ្ធ ២គ្រឿង(ឡៅ ចិត្រា និង វ៉ាន់ វឿន) ខណៈដែល មឿន សុខហ៊ុច មិនទទួលបានអ្វីទេ៕
ឃឹម ឌីម៉ា(ក្រហម)
មតិយោបល់