ព័ត៌មានកីឡា

ធារី ចន្ថាប៊ីន និយាយអ្វីខ្លះក្រោយ Leonardo Vitorino ឈប់ដឹកនាំជម្រើសជាតិកម្ពុជា

ខ្សែមប្រើការពារ ធារី ចន្ថាប៊ីន បានធ្វើការកោតសរសើរចំពោះអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បន្ទាប់ពីគ្រូប្រេស៊ីល បានចាកចេញឈប់ដឹកនាំក្រុមនេះ កាលពីថ្ងៃព្រហស្បតិ៍។

កីឡាករកូនកាត់ខ្មែរបារាំង បាននិយាយថា៖ «ខ្ញុំសូមអរគុណដល់លោកគ្រូ Leonardo Vitorino និងបុគ្គលិកគ្រូបង្វឹកពីររូបរបស់គាត់ ចំពោះការខិតខំនិងព្យាយាមជួយបាល់ទាត់កម្ពុជាតាមដែលពួកគាត់អាចធ្វើបាន»។ “ខ្ញុំពិតជាសោកស្តាយណាស់ព្រោះខ្ញុំដឹងថាពួកគាត់ ចង់ផ្តល់ឱ្យនូវអ្វីដែលល្អបំផុត ប៉ុន្តែកីឡាករមិនអាចទទួលបានលទ្ធផលដែលយើងគួរទទួលបាន។ ខ្ញុំសូមជូនពរដល់ពួកគាត់ទាំងអស់ ជួបរឿងល្អៗ និងជោគជ័យអាជីព”។

ថ្វីបើមានការសន្យានិងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបាល់ទាត់យុវជនកម្ពុជាក៏ដោយក៏លោកបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការជួយឱ្យក្រុមជម្រើសជាតិទទួលបានជ័យជម្នះតែមួយគត់លើអាហ្វហ្គានីស្ថានក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2019 នៅខែកក្កដានេះ។

សូមរំលឹកថា លោក Vitorino មកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួសលោក Lee Tae-hoon ជាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង(បច្ចុប្បន្នដឹកនាំ U-17 កម្ពុជា) នៅខែមីនាឆ្នាំ ២០១៧ ៕

មតិយោបល់