ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៤ឆ្នាំ បានយកឈ្នះជម្រើសជាតិឡាវ ដោយលទ្ធផល ៣ ទល់និង ១ វគ្គជម្រុះពានរង្វាន់រង្វាន់ជើងឯកទ្វីបអាស៊ី AFC U-14 Girls’ Regional Championship 2016 ពូល A ក្នុងតំបន់អាស៊ាន។
៣គ្រាប់របស់របស់ជម្រើសជាតិកម្ពុជា រកបានដោយកីឡាការនី មូល រស្មីភា នៅនាទីទី៩ មុនកីឡាករនី ទី សំណាង បន្ថែមគ្រាប់ជ័យជម្នះ២គ្រាប់ទៀត នៅនាទីទី២៣ និងនាទី៧៣+។ ចំណែក១គ្រាប់ របស់ឡាវរកបានដោយកីឡាការនី Bouasavanh Nhinthavong នៅនាទី៣២។
គិតត្រឹម២ប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា ចាញ់១ ឈ្នះ១ មាន៣ពិន្ទុ ឈរលេខ២ ក្នុងពូល តាមពីក្រោយក្រុមកំពូលតារាងថៃមាន៤ពិន្ទុ៕
មតិយោបល់