ព័ត៌មានជាតិ

ឃាត់ខ្លួនបានជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបង: នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីជួញដូរ គ្រឿងញៀនឃាត់ខ្លួនបាន៦នាក់ ស្ថិតនៅចំណុចក្បែរ សាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ វាយប៉ោ ខេត្តបាត់ដំបង ។

ជនសង្ស័យចំនួន០៦នាក់ ដែលមានឈ្មោះ ០១. ទឹម រ៉ែន ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ២. សួន សំខាន់ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ។ ៣. ធួន ចម្រើន ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ៤. ធួន ដូសេត ហៅ ឌូ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ៥. លី ឡុង ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិបាក់អម្រែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៦. ថង សារ៉ាក់ ហៅស្វិត ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ១. ម្សៅក្រាមពណ៌សថ្លា ចំនួន ០៨កញ្ចប់ ដែលមានទម្ងន់ស្មើ ៦.៦៨ ក្រាម ២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង ៣. ម៉ូតូចំនួន ០១គ្រឿង ៤. ទូរស័ព្ទដៃចំនួន ០៣គ្រឿង ៥. លុយខ្មែរចំនួន ២៣ម៉ឺន និងសម្ភារ:ជក់ថ្នាំញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថក្រុងបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី ៕

photo_2016-06-01_18-41-26

photo_2016-06-01_18-41-28

មតិយោបល់