ព័ត៌មានកីឡា

Real Madrid ចង់បញ្ចប់ការបិទទីផ្សារ ដោយនាំយក Harry Kane ពីក្រុម Spurs

លោក Florentino Perez ខណ:ពេលនេះ កំពុងតែនៅទីក្រុងឡុងដ៍ នៅឡើយ ដែលតាមប្រភព Express News បានឲ្យដឹងថា លោកកំពុងរៀបចំធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ។

ថ្វីបើនេះគឺជាដំណើរទស្សន:កិច្ចរបស់លោក Florentino Perez ទៅកាន់ទីក្រុងឡុងដ៍ ក៍ដោយ តែតាមរយ:ដំណើរនេះត្រូវបានគេមើលឃើញថា នាយកប្រតិបត្តិក្រុម Real Madrid រូបនេះ កំពុងតែចរចារជាមួយ ក្រុម Tottenham ដើម្បីទិញយកខ្សែប្រយុទ្ធស្បែកជើងមាស ២រដូវកាលជាប់គ្នា​ នៅ Premier League កីឡាករ Harry Kane ។

ថ្វីបើ មិនទាន់មានការបញ្ជាក់ជាផ្លូវការណ៍ ក៍ដោយ តែលោក Perez ពិតជាបានទៅជួបប្រធានក្រុម Tottenham មែន ដែលលោកមានបំណងចង់បាន Harry Kane មែន។ ម្យ៉ាងវិញទៀត ដំណើរលើកនេះ ទំនងជាលោក អាចនឹងនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane មុននឹងការបិទបញ្ចប់ទីផ្សារដោះដូរកីឡាករ ជាក់ជាមិនខានដែលតម្លៃខ្លួន ដែលត្រូវគេទម្លាយមិនច្បាស់នោះថា ប្រហែលជា ១០០លានផោន។

យ៉ាងណាវិញ រង់ចាំមើលថា តើលោក Florentino Perez អាចនាំយក Harry Kane ពីក្រុម Tottenham បានឬយ៉ាងណា? ប្រសិនបើ Real Madrid ទិញបាន Harry Kane នោះ នឹងក្លាយជាកីឡាករទី២ បន្ទាប់ពី Gareth Bale ជាក់ជាមិនខាន។

មតិយោបល់