ថ្មីៗ ក្តៅៗ ក្រោយពីការលក់ Neymar ក្រុម Barcelona បានកំណត់គោលដៅច្រើនក្នុងការទិញកីឡាករថ្មី មកជំនួសតំណែង ដែលខណះពេលនេះ ក្រុម Barcelona បានសម្រេចចិត្តរកបានកីឡាករមួយរូបហើយ។
បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រុម Barcelona សម្រេចចិត្តចរចារទិញយកកីឡាករវ័យ ២០ឆ្នាំរបស់ក្រុម Dortmund កីឡាករ Ousmane Dembele ដើម្បីយកមកជំនួស Neymar ។ ប្រភពដដែលបានឲ្យដឹងថា ក្រុម Barcelona អាចនឹងចំណាយទឹកប្រាក់ ខ្ទង់ ៩០លានផោន ដើម្បីនាំយក Dembele មកកាន់អេស្ប៉ាញ។ ថ្វីបើ មិនទាន់មានការផ្ទេរជាផ្លូវការណ៍នៅឡើយ ក៍ដោយ តែ៨០% ហើយ ដែលក្រុម Barcelona នឹងទិញយក Dembele ព្រោះថា តាមរយៈការទាក់ទងយ៉ាងសកម្ម របស់ Barcelona ទំនងជាសប្តាហ៍ក្រោយនេះ នឹងឈានដល់ការចុះកុងត្រាហើយ។
យ៉ាងណាវិញ សម្រាប់កីឡាករផ្សេងៗទៀត ដែលស្ថិតក្នុងក្រសែភ្នែករបស់ Barcelona នោះ ក៍មិនទាន់ច្បាស់នៅឡើយទេ ខណះក្រុម Barcelona ដូចជាចង់បានកីឡាករវ័យក្មេង Ousmane Dembele ជាង។ ដូច្នេះហើយ សប្តាហ៍ក្រោយនេះ ក្រុម Barcelona នឹងដឹងលទ្ធផលច្បាស់ថា កីឡាកររូបណា ដែលអាចជំនួសតំណែង Neymar ហើយ ស្របពេល Dembele មានភាគរយខ្ពស់ជាងគេ។



មតិយោបល់