ព័ត៌មានកីឡា

អង្គរថាយហ្គឺរ ស្គាល់ឈ្នះលើកដំបូងក្រោយបំបាក់ ព្រះខ័នរាជស្វាយរៀង​ ដល់ក្នុងដី

ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់១ នាជំនួបសប្តាហ៍ទី៤ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ កាលពីម្សិលមិញ។

ក្រុមដែលបរាជ័យ ៣​ ប្រកួតជាប់ៗគ្នា កន្លងមកបានធ្វើការនាំមុខមុន ដោយកីឡាករ តាំង សុភ័ក្រ្ត នៅនាទី ៣៨ តែជិតចប់វគ្គទី១ ម្ចាស់ផ្ទះដែលមិនទាន់ស្គាល់ចាញ់ មានឱកាសទាត់បាល់ពិន័យ ១១ មែត្រ តាមស្មើមកវិញពីសំណាក់កីឡាករ នុប តុលា ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួលនៅវគ្គទី២ ដោយក្រុម អង្គរថាយហ្គឺរ បានបន្ថែម ២ គ្រាប់ទៀត រកបានដោយកីឡាករជប៉ុន OKAMOTO នៅនាទី ៤៨ នឹងកីឡាករ Afanwi នៅនាទី ៩០ ។

ក្រោយចប់ការប្រកួតនេះ ធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប ស្គាល់ជ័យជម្នះជាលើកដំបូង ក្រោយចាញ់ ៣ ដងកន្លងមក ខណ:ដែល ព្រះខ័នរាជស្វាយរៀង ស្គាល់ចាញ់ជាលើកដំបូង បន្ទាប់ពីស្មើ ២ ដង នឹងឈ្នះ ១ ដង៕

មតិយោបល់