អតីតកីឡាកររបស់ក្រុម បីសាចក្រហម Manchester Unites និងជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអៀរឡង់ Roy Keane បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ESPN reports ថា ទីផ្សារដោះដូរកីឡាករ នៅពេលបច្ចុប្បន្ននេះ ពិតជាប្លែកខុសពីមុនឆ្ងាយណាស់។
ក្នុងនោះដែរលោក បាននិយាយាថា ប្រសិនបើ ការដោះដូរកីឡាករជំនាន់មុន ដូចកាតដោះដូរជំនាន់នេះវិញ កីឡាករឆ្នើមៗ ជាច្រើនរបស់ក្រុមបីសាចក្រហម នឹងមានតម្លៃខ្លួនខ្ពស់កប់ពពកជាក់ជាមិនខាន។ យ៉ាងណា Roy Keane បានសង្កត់ធ្ងន់ ទៅលើកីឡាករ ២រូបដែលមានប្រជាប្រិយភាព និងជាអតីតមិត្តរួមក្រុមជាមួយគ្នានោះ គឺ Ryan Giggs និង David Beckham ។ ជាការពិត Roy Keane ជឿជាក់ថា បើ Ryan Gigge កំពុងស្ថិតក្នុងការដោះ នាពេលនេះវិញ តម្លៃខ្លួនរបស់គេ នឹងមានខ្ទង់ ២០០០លានអឺរ៉ូ ខណៈ David Beckham ខ្ទង់ ១០០០លានអឺរ៉ូ។
ការនិយាយបែបនេះ បានធ្វើឡើង ក្រោយពីពេលដែល ក្រុម Paris Saint Germain បានទិញខ្សែប្រយុទ្ធ Neymar ក្នុងតម្លៃកំណត់ត្រា ២២២លានអឺរ៉ូ និងត្រៀមទិញ Kylian Mbappe ពីក្រុម Monaco នៅរដូវកាលក្រោយ ១៦៦លានអឺរ៉ូ រួមទាំងក្រុម Barcelona បានទិញ Ousmane Dembele ក្នុងតម្លៃ ១៣៥,៥លានផោន និងកីឡាករផ្សេងៗជាច្រើនទៀត ដែលមានតម្លៃខ្ទង់ ១០០លានផោនឡើងនោះ។
ម្យ៉ាងវិញទៀតនោះ Roy Keane ក៍បានបញ្ជាក់ផងដែរថា ការផ្ទេេរ Cristiano Ronaldo ក្នុងតម្លៃ ៨០លានផោន កាលពីឆ្នាំ ២០០៩ កន្លងមកនោះ ប្រសិនបើពេលនេះវិញ ទំនងជាខ្ទង់ពាន់លានអឺរ៉ូផងទេដឹង។
មតិយោបល់