អ្នកប្រដាល់គុនខ្មែរដែលមកពីក្លិប ម្កុដរាជសីហ៍ រឿង សោភ័ណ្ឌ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករ ហ្វាមាំុងកន សុិតប៉ានសក្កិ ដែលមកពីខេត្ត ណាខនរ៉ាតសីម៉ា ប្រទេសថៃ ក្នុងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ នៃកម្មវិធីគោជល់ នាថ្ងៃទី៣០ ខែធ្នូ ស្អែកនេះ ចាប់ពីម៉ោង ៥ៈ៣០ នាទីល្ងាចតទៅ នៅសង្វៀន ស៊ី អិន ស៊ី។
ក្នុងចំណោមកីឡាករដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាចព្រ័ត្រនេះ គឺមានតែ រឿង សោភ័ណ្ឌ ម្នាក់គត់ជាបេក្ខភាពរបស់ប្រទេសកម្ពុជា ខណៈដែលកីឡាករ ៣រូប ផ្សេងទៀតសុទ្ធតែ មកពីព្រះរាជាណាចក្រថៃ រួមមាន ណាត់ថៈគាត ប្រានឈំភុន(ខេត្តសុរិន្ធ), អូប៉េ ស.ថ.វីសុីត(ខេត្តបុរីរាំុ) នឹង ហ្វាមាំុងកន សុិតប៉ានសក្កិ(ខេត្តណាខនរ៉ាតសីម៉ា) ដែលជាដៃគូរបស់ សោភ័ណ្ឌ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលគ្នានេះ រវាងកីឡាករថៃ នឹងថៃ ណាត់ថៈគាត ប្រានឈំភុន ប្រកួតជាមួយ អូប៉េ ស.ថ.វីសុីត ក្នុងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រដែរ។ រង់ចាំមើលថា កីឡាករកម្ពុជា ម្នាក់នេះអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ នឹងគ្រងជើងឯកបានទេ?
មតិយោបល់