អ្នកចាត់ការក្រុម Everton លោក Ronald Koeman បានសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់ខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលជោគជាំ ដោយភាពស្រវឹងក្នុងការបើកបរ។
នេះគឺជាការប្រតិកម្មដំបូងរបស់លោក Ronald Koeman បន្ទាប់ពី Wayne Rooney បានមកចូលរួមជាមួយក្លិប ប៉ុន្មានខែកន្លងមកនេះ។ បើតាមការចុះផ្សាយរបស់ Telegram បានឲ្យដឹងថា អ្នកចាត់ការក្រុម Everton លោក Ronald Koeman ហាក់ខកចិត្តចំពោះសកម្មភាពដែលឈានដល់ការឃាត់ខ្លួនខ្សែប្រយុទ្ធ Wayne Rooney នេះ។ លោក Koeman បានឲ្យដឹងថា Rooney គួរតែយល់ឲ្យបានច្បាស់ពីកិត្តិយសខ្លួនឯង រួមទាំងអ្វីដែលជាចកបាប់ផង។ រូបគេ កំពុងស្ថិតក្នុងក្រសែភ្នែកមនុស្សជាច្រើន ដែលតាមមើលគេ ហេតុនេះហើយ មុនធ្វើអ្វីត្រូវគិតឲ្យបានច្បាស់។ យ៉ាងណាវិញ ទាក់ទងជាមួយបញ្ហានេះដែរ លោក Ronald Koeman បានគូសបញ្ជាក់ថា ថ្វីបើមានរឿងបែបនេះកើតឡើងមែន តែលោកមិនបានយកបញ្ហាជីវិតឯកជនមកលាយឡំជាមួយអាជីពរបស់ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះឡើយ។
តាមរយៈសម្តីនេះបង្ហាញឲ្យឃើញថា លោក Koeman នៅតែត្រូវការ Wayne Rooney ដដែល ខណៈជម្រើស ១១នាក់ដំបូងរបស់ Rooney មិនត្រូវបាត់បង់ឡើយ ហើយកីឡាកររូបនេះ នៅតែជាចលករដ៍សំខាន់ ក្នុងការជួយក្លិបដដែល។ ដូច្នេះហើយ មិនថា Rooney បានប្រព្រឹត្តិអ្វីខុសក៍ដោយ ឲ្យតែមិនទាក់ទងជាមួយនឹង អាជីពបាល់ទាត់ នោះសម្រាប់ Everton ខ្សែប្រយុទ្ធ Wayne Rooney នៅតែជាកីឡាករដ៍ល្អរបស់ក្លិបដដែល។
មតិយោបល់