ការថែទាំងសុខភាពឲ្យបានល្អ គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីទប់ស្កាត់ការថយចុះនៃសមត្ថភាពក្នុងការគិតរបស់ខួរក្បាល នេះបើយោងតាមការណែនាំថ្មីពីសមាគមន៍ American Heart Association ។
ទាំងបេះដូង និងខួរក្បាល ត្រូវការលំហូរឈាមឲ្យបានគ្រប់គ្រាន់ ប៉ុន្តែមនុស្សជាច្រើនតែងតែកើតមានបញ្ហា ខ្សោយលំហូរឈាម ត្បៀបសរសៃឈាម ឬក៏ស្ទះសរៃឈាម ដែលបណ្តោឲ្យពួកគេគាំងបេះដូង និងកើតជំងឺដាច់សរសៃឈាមខួរក្បាល។
ប៉ុន្តែហានិភ័យនៃជំងឺសរសៃឈាមផ្សេងៗ អាចកែលម្អរបានតាមរយៈការទទួលទានរបបអាហារដែលមានផាសុខភាព ការបញ្ចេញសកម្មភាពរាងកាយគ្រប់គ្រាន់ ជៀសវាងផលិតផលថ្នាំជក់ និងយុទ្ធផ្សេងទៀត។ បើយោតាមវេជ្ជបណ្ឌិត Philip Gorelick មកពីមជ្ឈមណ្ឌល់ Mercy Health Hauenstein Neuroscience Center បានមានប្រសាសន៍ថា«ហានិភ័យនៃជំងឺសរសៃឈាម ក៏អាចរួមចំណែកដល់ការថយចុះនៃសមត្ថភាពក្នុងការគិតរបស់ខួរក្បាលដែរ»។
វេជ្ជបណ្ឌិត Gorelick បានបន្ថែមទៀតថា ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រទាំងប៉ុន្មានចំណុចនេះបាន កុំថាឡើយបញ្ហាគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល សូម្បីតែបញ្ហាខ្សោយខួរក្បាល ក៏អាចការពារបានដែរ។ ខាងនេះគឺជាគន្លឹះ ៧ចំណុចដែលអ្នកគួរតែអនុវត្តឲ្យបាន៖
- គ្រប់គ្រង់សម្ពាធឈាមឲ្យមានតុល្យភាព
- ត្រួតពិនិត្យកូឡេស្តេរ៉ុលក្នុងរាងកាយ
- រក្សាជាតិស្ករក្នុងឈាមឲ្យនៅធម្មតា
- ព្យាយាមធ្វើឲ្យរាងកាយមានភាពសកម្ម
- ញ៉ាំអាហារដែលមានសុខភាពល្អ
- រក្សាទម្ងន់ឲ្យមានស្ថេរភាព
- ហាមជក់បារី
ខួរក្បាលមានសុខភាពល្អ ត្រូវបានគេទទួលស្គាល់ថា អាចធ្វើឲ្យអ្នកមានសមត្ថភាពក្នុងការ គិតយ៉ាងម៉ត់ចង់ មានការចង់ចាំបានល្អ និងអាចដោះស្រាយបញ្ហា ប្រកបទៅដោយប្រសិទ្ធភាព៕
ប្រភពៈ boldsky
មតិយោបល់