ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

ក្រួអាត ប្រឈមនឹងការពិន័យពីUAFA ដោយសារអ្នកគាំទ្រយប់មិញ

ក្រួអាតៈ ក្រុមជម្រើសជាតិក្រូអាត កំពុងប្រឈមនិងការពិន័យធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ក្រោយអ្នកគាំទ្ររបស់ខ្លួនគប់ភ្លើងផាវចូលទីលាន និងបង្កជម្លោះវាយគ្នាក្នុងកីឡដ្ឋាន Stade Geoffroy Guichard ពេលស្មើឆេក ២ទល់និង២ យប់មិញ។

​ក្រូអាតបានបើកការនាំមុខ ២-១ ត្រឹមនាទីទី៥៩ មុនពេលការប្រកួតត្រូវបានផ្អាក ដោយសារអ្នកគាំទ្រគប់ភ្លើងផាវចូលក្បែរតំបន់ទាត់ជ្រុង និងបង្កជម្លោះវាយតប់គ្នា ដើម្បីប្រឆាំងនឹងការរៀបចំរបស់សមាគមន៍បាល់ទាត់ចំពោះជម្រើសជាតិខ្លួន។

យ៉ាងណាក្តី កីឡាករនិងសន្តិសុខបានសម្រួល និងប្រមូលវត្ថុទាំងនោះចេញ ដើម្បីប្រកួតបន្ត រហូតចប់តង់ទី២ ដោយលទ្ធផលស្មើគ្នា ២ទល់និង២។

​​នេះជារឿងរ៉ាវចម្រូងចម្រាសទី២នៅEURO2016 បន្ទាប់ពីសប្តាហ៍មុនរុស្ស៊ីត្រូវបាន UEFA ព្រមានដកចេញពីការប្រកួតម្តងហើយ ចំពោះឥរិយាបទអ្នកគាំទ្រ ដែលមានចេតនាបង្កជម្លោះ និងវាយគ្នាក្នុងកីឡដ្ឋាន៕

មតិយោបល់