កាលពីពេលថ្មីៗនេះទីភ្នាក់ងារកីឡាមួយបានបង្ហាញថាកីឡាករបាល់ទាត់វ័យក្មេងរបស់ម៉ាឡេស៊ីចំនួន ៦ នាក់បានក្លាយជាគោលដៅកំពូលសម្រាប់ក្រុមថៃក្នុងក្របខ័ណ្ឌ Thai League T1 ជាច្រើន បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏ល្អរបស់ពួកគេនៅក្នុងការប្រកួត SEA Games កាលពីខែមុន។
កីឡាករទាំង ៦ នាក់ រួមមានដូចជា អ្នកការពារ Adam Nor Azlin របស់ក្លិប Selangor FA, កីឡាករ Adib Zainudin, តារាឆ្នើម N. Thanabalan អ្នកទាំងពីលេងនៅក្លិប Felcra FC, ខ្សែប្រយុទ្ធ Syamer Kutty Abba, Nor Azam Azih និងកីឡាករ Jafri Firdaus Chew អ្នកទាំងបីលេងនៅក្លិប Penang FA។
លោក Hafizan Halim told Arena Metro នាយកភ្នាក់ងារកីឡា MVP បាននិយាយថា៖ “មានក្លិបកំពូលៗ ថៃមួយចំនួន បានធ្វើការសាកសួរទាក់ទងនឹងកីឡាករវ័យក្មេងរបស់យើងដែលបានចូលរួមក្នុងព្រឹត្តិការណ៍ KL Sea Games” ។ “ក្លឹបទាំងនេះត្រូវបានចាប់អារម្មណ៍សមត្ថភាពកីឡាកររបស់យើងហើយមានបំណងចង់រៀបចំកិច្ចពិភាក្សាជាមួយពួកគេ”។ “ប៉ុន្តែយើងមិនទាន់ហ៊ានសម្រេចនៅឡើយទេ វាអាស្រ័យលើពួកគេផ្ទាល់ ដើម្បីចាប់ផ្តើមការពិភាក្សាជាមួយកីឡាករនិងក្លិបរបស់ពួកគេសម្រាប់រដូវកាលក្រោយ»។
លោក Hafizan មិនប្រាប់នៅឈ្មោះក្លិបដែលនៅក្របខ័ណ្ឌ Thai League T1 នោះទេ ប៉ន្តែលោកបានបង្ហើបថាក្លិបដែលបានចំណាប់អារម្មណ៍មានមូលដ្ឋាននៅទីក្រុងបាងកក(Bangkok) និងឈុនបុរី(Chonburi)៕
Adam Nor AzlinAdib ZainudinN. ThanabalanSyamer Kutty Abba Nor Azam Azih (លេខ 8)Jafri Firdaus Chew
មតិយោបល់