Diego Alves អ្នកចាំទីរបស់ក្រុម Valencia បានបង្កើតជាកំណត់ត្រាមួយក្នុងការសង្គ្រោះបាល់ប៉េណាល់ទី ក្រោយពីសង្គ្រោះបានមួយគ្រាប់ទៀត ជួយ Valencia រកបាន៣ពិន្ទុកាលពីយប់មិញនេះ។
Valencia ឈ្នះក្រុម Leganes ដោយលទ្ធផល ២-១ កាលពីល្ងាចម្សិលមិញនេះ ក្រោយពេលក្រុម Leganes បានបាល់ប៉េណាល់ទីមួយគ្រាប់តាមស្មើទៅហើយ តែមិនអាចស៊ុតចូលទៅវិញ។ ក្នុងការសង្គ្រោះបាល់ប៉េណាល់ទីនេះ Alves បានក្លាយជាអ្នកចាំទីសង្គ្រោះបាល់បានច្រើនជាងគេ សឹងតែពាក់កណ្ដាលទៅហើយ ពេលគេទាត់ប៉េណាល់ទីជាមួយខ្លួន។
អ្វីដែលកាន់តែល្អថែមទៀតនោះ សូម្បីខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo , Lionel Messi និង Diego Costa ក៏ដោយ ក៏មិនអាចទាត់បាល់ប៉េណាល់ទីចូលដែរ។
ក្រោយពីទទូលបានជ័យជម្នះនោះដែរ Valencia បច្ចុប្បន្នបានឡើងចំណាត់ថ្នាក់ដល់លេខ១៥វិញហើយ ក្រោយពីបើករដូវកាលស្ថិតក្នុងបាតតារាង La Liga របស់អេស្ប៉ាញ៕
https://www.youtube.com/watch?v=gi9K-HvsvBQ
មតិយោបល់