ក្រុមបីសាចក្រហម Manchester United បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីភ្លាត់លេងបានត្រឹមស្មើជាមួុយក្រុមម្ចាស់ផ្ទះ Stoke City ក្នុងលទ្ធផល ២-២ កាលពីយប់មិញនេះ។
នេះគឺជាការប្រកួតមួយ ដែលក្រុមបីសាចក្រហម Manchester United មានការខកចិត្តយ៉ាងខ្លាំង ព្រោះថាពួកគេ បានរបូតពិន្ទុខ្លះពីការប្រកួតនេះ។ ជាក់ស្តែងណាស់ ក្រុមម្ចាស់ផ្ទះ Stoke City បានរកគ្រាប់បាល់នាំមុខមុន ដោយការស៊ុតរបស់កឡាករ Erix Maxim Choumpo-Moting នៅនាទីទី ៤៣តែត្រូវបានតាមស្មើមកវិញ ដោយខ្សែប្រយុទ្ធវ័យក្មេង Marco rashford នៅនាទីទី ៤៥វិញ។ បន្ថែមលើនេះ Man Utd រកបានគ្រាប់បាល់នាំមុខវិញដោយខ្សែប្រយុទ្ធចំណូលថ្មី Romelo Lukaku នៅនាទីទី ៥៧ ដែលជាក្តីសង្ឃឹមក្នុងការដណ្តើមបាន ៣ពិន្ទុ ។
ក៍ប៉ុន្តែតែក្រុមបីសាចក្រហម មានការខកចិត្តយ៉ាងខ្លាំងវិញ បន្ទាប់ពីកីឡាករ Eric Maxim Choumpo-Moting រកបានគ្រាប់ទី២ឲ្យ Stoke City តាមស្មើ នៅនាទីទី ៦៣។ ក្រុមទាំង២ បានបន្តការវាយលុកគ្នាយ៉ាងខ្លាំង តែមិនអាចធ្វើអ្វីគ្នាឡើយ ជាហេតុចប់ការប្រកួត Stoke City ២-២ Man Utd ចែកគ្នាបានម្នាក់ ១ពិន្ទុ។
https://www.youtube.com/watch?v=ZNsohVJQAdo
មតិយោបល់