ព័ត៌មានកីឡា

ក្រុមការពារជើងឯក បឹងកេត បានត្រឹមស្មើជាមួយក្រុមទើបឡើងមកពីក្របខណ្ឌលំដាប់ទី២

ក្រុមការពារដំណឺងជើងឯក បឹងកេត បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ នៃក្របខណ្ឌលំដាប់កំពូលកម្ពុជា ត្រឹមស្មើគ្នាជាមួយ សូលទីឡូអង្គរ ដោយលទ្ធផល ១ទល់១ នាពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។

ក្រុមដែលទើបឡើងមកពីក្របខណ្ឌលំដាប់ទី២ សូទីឡូអង្គរ ប្រើពេលត្រឹម ៥ នាទីប៉ុណ្ណោះសម្រាប់ធ្វើការនាំមុខ ក្រុមជើងឯក ៣ សម័យកាលជាប់ៗគ្នា ពីសំណាក់កីឡាករ BATA ។ ក្រុមទាំងពីបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក តែក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប មិនអាចទប់បានឡើយ ដោយរបូតឲ្យ បឹងកេត តាមស្មើនៅនាទី ៩០ ជិតចប់ការប្រកួតទៅហើយ ដែលធ្វើបានដោយកីឡាករ ហុង ផេង ។

ឆ្លងកាត់ការប្រកួតនេះ ធ្វើឲ្យ បឹងកេត មិនអាចរក្សាកំណត់ត្រាឈ្នះរបស់ខ្លួនបានឡើយ បន្ទាប់ពី ៣ ប្រកួតកន្លងមកឈ្នះទាំងអស់ ប៉ុន្តែក្រុមការពារជើងឯក​ នៅមិនទាន់ចាញ់ឡើយ នារដូវកាល ២០១៨ នេះ៕

មតិយោបល់