ព័ត៌មានកីឡា

Messi រកបាន Hat trick លើកដំបូងក្នុងរដូវកាលថ្មី

ខ្សែប្រយុទ្ធឆ្នើម Lionel Messi ធ្វើបានយ៉ាងល្អ តាមរយៈការស៊ុតបាន៣គ្រាប់ឲ្យក្រុម Barcelona ក្នុងការយកឈ្នះលើក្រុម Espanyol ៥-០​ កាលពីយប់មិញនេះ។

នេះគឺជាការបង្ហាញខ្លួនយ៉ាងល្អសម្រាប់ Lionel Messi ក្នុងការបង្ហាញខ្លួនឲ្យ Barcelona ក្នុងសប្តាហ៍ទី៣នេះ។ ជាក់ស្តែងណាស់ Messi អាចរកបានដល់ទៅ៣គ្រាប់ ក្នុងការប្រកួតនេះ ក្នុងចំណោម ៥គ្រាប់ដែល Barcelona រកបានលើក្រុម Espanyol ។ ៣គ្រាប់របស់ Messi ស៊ុតនៅនាទីទី ២៦, ៣៥ និង ៦៧​ខណៈ២គ្រាប់ផ្សេងទៀត រកបានដោយ Gerrard Pique នៅនាទីទី៨៧ និង Luis Suarez នៅនាទីទី ៩០។​ ដូច្នេះហើយឆ្លងកាត់ ៣ប្រកួតកន្លងមក Barcelona ឈ្នះទាំង៣ប្រកួតដោយមិនទាន់របូតគ្រាប់បាល់១គ្រាប់ឡើយ ស្របពេលដែល Lionel Messi រកបាន Hat trick លើកដំបូងក្នុងរដូវកាលថ្មីនេះ។​

សូមបញ្ជាក់ថាក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលប្រទេសអេស្ប៉ាញ ៣លើក Lionel Messi រកបាន ៥គ្រាប់ ដោយបូកកាលពីសប្តាហ៍ទី២ រកបាន ២គ្រាប់ ក្នុងជំនួបជ័យជម្នះ ២ទល់០ ជាមួយ Alaves៕

តោះ!​ មកទស្សនាវីដេអូ នៃការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យរបស់ក្រុម Barcelona ៥-០ លើក្រុម Espanyol ខាងក្រោមនេះទាំងអស់គ្នា៖

https://www.youtube.com/watch?v=tHT0mTQ1Hfg

មតិយោបល់