ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបង្កើតអាវុធថ្មី ដ៏មានសក្តានុពលបំផុត សម្រាប់វាយប្រហារកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល គ្រោងនឹងបង្កើតនូវអាវុធនុយក្លេអ៊ែរថ្មី ដែលមានអានុភាព ក្នុងការកម្ទេចគ្រឿងបរិក្ខារយោធា ក្រោមដីរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកវិភាគយោធារុស្ស៊ីលោក Vladimir Kozin បាននិយាយថា មីស៊ីលនេះ នឹងប៉ះពាល់ដល់តុល្យភាព នៃកងកម្លាំងក្នុងតំបន់ ហើយជៀសមិនផុតនោះទេ ជាមួយនិងការតបតទៅវិញ ពីសំណាក់ប្រទេសកូរ៉េខាងជើង។

តាមប្រភពពីយោធាកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលក្រុងសេអ៊ូល កំពុងពិចារណា បង្កើតមីស៊ីលផ្លោង ដ៏មានសក្តានុពលបំផុត ដើម្បីវាយប្រហារទៅគ្រប់ទីកន្លែង នៅក្នុងប្រទេសកូរ៉េខាងជើង ដោយវាមានទម្ងន់ផ្ទុះចំនួន ២តោន។ អាវុធថ្មីនេះ ត្រូវបានគេស្គាល់ឈ្មោះថា Frankenmissile នឹងត្រូវរចនាឡើងយ៉ាងពិសេស ដើម្បីបំផ្លាញបណ្តាញគ្រឿងបរិក្ខារយោធាក្រោមដី និងស្ថានីយបញ្ជាការរបស់កូរ៉េខាងជើង។

សូមជំរាបថា សម្រាប់ព័ត៌មានអំពីការអភិវឌ្ឍអាវុធថ្មីនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដើម្បីលុបចោលដែនកំណត់អាវុធមីស៊ីលចម្ងាយ ៥០០ គីឡូម៉ែត្រ នៅកូរ៉េខាងត្បូងរបស់អាមេរិក៕

មតិយោបល់