ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តមហិច្ចតារបស់ពួកគេ ក្នុងការតាមប្រមាញ់ខ្សែបម្រើរបស់ក្រុម AS Monaco គឺកីឡាករ Thomas Lemar ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ក្រុម Sky Sports បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមទិញយក Thomas Lemar ក្នុងតម្លៃ ៩២លានផោន ពីក្រុម Monaco ។ ការតាមប្រមាញ់ Lemar នេះដែរ មិនមែនជាលើកទី១ ឡើយសម្រាប់ក្រុម Arsenal ឡើយ ព្រោះថានាពេលកន្លងមក ក្រុមអង់គ្លេសមួយនេះ បានបរាជ័យ ក្នុងការនាំយកកីឡាករដ៍ល្អរូបនេះ នារដូវក្តៅកន្លងមក។
ក៍ប៉ុន្តែ សម្រាប់លើកនេះ ប្រហែលមិនដូចមុនឡើយ ព្រោះថា ទាំងក្រុម Monaco និង Arsenal បានយល់ព្រមលើតម្លៃផ្ទេរ ៩២លានផោន របស់កីឡាករ Thomas Lemar ហើយ ប្រហែលជាខែមករាខាងមុខនេះ ឬក៍យ៉ាងយូររដូវក្តៅក្រោយ ក្រុមកាំភ្លើងធំ Arsenal អាចនាំយកខ្សែបម្រើរូបនេះជាក់ជាមិនខាន។ យ៉ាងណាក៍ដោយ ការផ្ទេរផ្លូវការណ៍ណាមួយមិនទាន់កើតមានឡើយ ដោយសាររដូវកាលដោះដូរកីឡាករ ត្រូវបានបញ្ចប់ ។
ជាងនេះទៅទៀត នេះគ្រាន់តែជាការយល់ព្រមប៉ុណ្ណោះ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមកាំភ្លើងធំ Arsenal អាចនាំយក Thomas Lemar ពីក្រុម AS Monaco ក្នុងតម្លៃ ៩២លានផោន ឬយ៉ាងណា?




មតិយោបល់