ព័ត៌មានកីឡា

លោក Gus Poyet លាលែងពីតំណែងជាអ្នកគ្រប់គ្រងក្រុម Shanghai Shenhua

លោក Gus Poyet បានលាលែងពីតំណែងជាអ្នកចាត់ការក្រុម Shanghai Shenhua ក្រោយពីចាញ់ Henan Jianye ២-១ នៅក្នុងក្របខ័ណ្ឌ Chinese Super League (CSL) កាលពីល្ងាចថ្ងៃអាទិត្យ។

ការបរាជ័យលើកទីបួនជាប់ៗគ្នានេះបានធ្វើឱ្យក្លឹបដែលមានមហិច្ឆតាខ្ពស់នេះខកចិត្តយ៉ាងខ្លាំង និងបានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ១២ ដោយមានប្រាំពីរពិន្ទុនៅលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ខណៈដែលនៅតែ ៧ ប្រកួតទៀតប៉ុណ្ណោះ បញ្ជប់រដូវកាលនេះ។

គ្រូវ័យ ៤៩ឆ្នាំនេះ បានផ្តល់ការលាឈប់ពីតំណែងជាផ្លូវការណ៍ពីក្រុម Shanghai Shenhu កាលពីថ្ងៃអាទិត្យ នេះបើយោងតាម Daily Mail ។ បន្ទាប់ពីពិចារណាលើការសម្រេចចិត្តនេះក្លិបបានយល់ព្រមទទួលយកការលាលែងរបស់លោក Poyet ។ ចាប់តាំងពីថ្ងៃនេះលោក Poyet នឹងលែងធ្វើជាគ្រូបង្វឹកនៃក្លិបចិនមួយនេះទៀតហើយ ។

សូមបញ្ជាក់ថា អតីតគ្រូបង្វឹកនិងនាយកបច្ចេកទេសបច្ចុប្បន្នលោក Wu Jingui នឹងក្លាយជាអ្នកគ្រប់គ្រងបណ្ដោះអាសន្នរហូតដល់បញ្ចប់នៃរដូវកាលនេះ៕

Gus Poyet Wu Jingui(បណ្ដោះអាសន្ន)

មតិយោបល់