ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានចាញ់ក្រុមភ្ញៀវមីយ៉ាន់ម៉ា បីទល់និងពីរ នាជំនួបមិត្តភាពមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតនៅដើមតង់ទី១ កម្ពុជាបានដាក់សម្ពាធលើមីយ៉ាន់ម៉ាបានច្រើន ប៉ុន្តែមិនមានសំណាងរកគ្រាប់បាល់នាំមុខបាន។ ការប្រកួតឈានដល់នាទីទី២៤ កីឡាករលេខ៦ Pyae Sone Naing បានស៊ុតគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ។ លទ្ធផលនេះរក្សាដល់ចប់វគ្គទី១ U16 មីយ៉ាម៉ា នាំមុខ កម្ពុជា មួយទល់និងសូន្យ។
ការប្រកួតនៅវគ្គទី២ នាទីទី៤៦ ខ្សែប្រយុទ្ធ ស៊ាង ចន្ធា បានស៊ុតគ្រាប់តាមស្មើឲ្យក្រុមគោព្រៃ មុននឹង ស៊ាន សុភក្ត្រា បន្ថែមមួយគ្រាប់ទៀតនៅនាទី៤៩។ ជិតការចប់ការប្រកួតទៅហើយ ពោលនៅនាទីទី៨៩ និង ៩០បូក២ កីឡាករលេខ១០ Win Naing Tun វាយបកបានពីរគ្រាប់វិញឲ្យក្រុមភ្ញៀវ។ ចប់ការប្រកួត មីយ៉ាន់ម៉ា ៣ – ២ កម្ពុជា។
មតិយោបល់