ព័ត៌មានកីឡា

Leeds United បាននាំយកខ្សែបម្រើវ័យក្មេងរបស់ក្រុម Gamba Osaka

យោងតាមរបាយការណ៍នៅទីក្រុងតូក្យូបានឱ្យដឹងថា Leeds United បានកំណត់យកខ្សែបម្រើ Yosuke Ideguchi របស់ក្រុម Gamba Osaka ដែលកំពុងប្រកបអាជីពនៅ J1 League ប្រទេសជប៉ុន។

បើតាមក្រុមហ៊ុន Yahoo ជប៉ុន ក្លិបបាល់ទាត់អង់គ្លេសបានអះអាងថាពួកគេបានត្រៀមបង់ប្រាក់ចំនួន ៧០០,០០០ ផោនដើម្បីផ្តាច់កុងត្រាកីឡាកររូបនេះ។ របាយការណ៍មួយចំនួនទៀត ក៏បានអះអាងផងដែរថាកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទុក្ខមុន ជាមួយក្លិបបាល់ទាត់អង់គ្លេសនេះ ដោយរង់ចាំរដូវកាលដោះដូរកីឡាករមកដល់នាខែមករា។

គួរំលឹកផងដែរថា កីឡាករ Ideguchi បានរកគ្រាប់បាល់ ១គ្រាប់ ឲ្យក្រុមជម្រើសជាតិជប៉ុន ក្នុងការទទួលជ័យជម្នះក្នុងដី ជាមួយ ក្រុមជម្រើសជាតិអូស្ត្រាលី ២ទល់០ នៃវគ្គជម្រុះ ដើម្បីឈានទៅ World Cup 2018 នៅប្រទេសរុស្ស៊ី៕

មតិយោបល់