ថ្ងៃដំបូងរបស់ Zlatan Ibrahimovic នៅក្លឹប Manchester United រូបគេបានរកគ្រាប់បាល់បានមួយគ្រាប់ក្នុងជ័យជម្នះលើក្រុម Bournemouth ៣-១។
ដោយមួយគ្រាប់នោះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ ក្លាយជាកីឡាករដែលបង្ហាញខ្លួនដំបូងក្នុងក្លឹបណា តែងតែស៊ុតចូលក្នុងក្លឹបនោះ ពោលគឺរូបគេបង្ហាញខ្លួនដំបូងនៅក្លឹប Ajax, Juventus, Barcelona និង PSG កន្លងមកសុទ្ធតែរកបានទាំងអស់។ លើសពីនេះទៅទៀត សូម្បីតែបង្ហាញខ្លួនលើកដំបូងនៅ UEFA Champions League ក៏រូបគេរកគ្រាប់បាល់បានដែរ។
អតីតកីឡាករ PSG ដែលចូលលេងឱ្យ Man Utd មិនមានតម្លៃខ្លួនខាងលើបាននិយាយថា៖ “នេះជាជ័យជម្នះដំបូងរបស់បិសាចក្រហម ហើយយើងនឹងបន្ដធ្វើដូច្នេះទៀត ក្នុងប្រកួតខាងមុខនេះ។ កុំឆ្ងល់ថាហេតុអ្វីខ្ញុំតែងតែស៊ុតចូល អ្នកទាំងអស់គ្នាត្រូវស្គាល់ខ្ញុំសិន ទើបមកសួរ។ នរណាដែលស្គាល់បាល់ទាត់ច្រើនជាងខ្ញុំ”។
មិនត្រឹមតែកំណត់ត្រាខាងលើទេ Zlatan នៅមានកំណត់ត្រាអស្ចារ្យមួយទៀត គឺជាកីឡាករទៅលេងនៅក្លឹបណាតែងតែជួយឱ្យក្លឹបនោះលើកពានរង្វាន់លីគកំពូលក្នុងប្រទេសនោះជានិច្ច៕





មតិយោបល់