ព័ត៌មានជាតិ

មានវីដេអូ៖ ភ្លើងប្រច័ណ្ឌ ធ្វើឲ្យបុរសជាប្តីដកកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធនិងម៉ែក្មេក!

ភ្នំពេញៈ ជនសង្សយ័ម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុន ធ្វើការឃាត់ខ្លួន ក្រោយដកកាំភ្លើងម៉ាកប៉េអាកុល ភ្ជង់គំរាមបាញ់ទៅលើក្រុមគ្រួសារប្រពន្ធខ្លួន ដោយចោទប្រកាន់ថាប្រពន្ធមានសាហាយស្មន់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជយ័។

ប្រភពព័ត៌មានពីម្តាយក្មេកនិងប្រពន្ធរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា ជនសង្ស័យខាងលើជាមនុស្សប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ហើយមួយរយៈចុងក្រោយនេះ​ ជនសង្ស័យបានទៅទិញកាំភ្លើងម៉ាក PAkol ពីប្រទេសថៃ ចំនួន៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយមុនពេលកើតហេតុ ជនសង្ស័យបានដកកាំភ្លើងបាញ់សំដៅមកលើប្រពន្ធរបស់ខ្លួនតែសំណាងល្អមិនផ្ទុះ។ ក្រោយពេលកើតហេតុប្រពន្ធបានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកម្តាយក្មេកឈ្មោះ គឹម វណ្ណៈ អាយុ៥៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុនដើម្បីធ្វើការសាកសួរចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/bRGX7kVzRys

https://youtu.be/DspGszYIAYI

មតិយោបល់