ព័ត៌មានកីឡា

Hun Sen Cup៖ បឹងកេត យកឈ្នះ ឧត្តរមានជ័យ ទាំងពីជើង ២២ទល់៣

ការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន រដូវកាល ២០១៧ ដំណាក់កាលទី៤ ជើងទី២ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះ ខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៨ទល់២ (សរុបទាំងពីរជើង ២២-៣) មុននេះបន្តិច នាកីឡដ្ឋានខេត្តឧត្តរមានជ័យ។

គ្រាប់បាល់ទាំង ៨គ្រាប់ របស់ក្រុមបឹងកេត រកបានដោយខ្សែប្រយុទ្ធជម្រើសជាតិ ឃួន ឡាបូរ៉ាវី ៤គ្រាប់ ម្នាក់ឯង កីឡាករ ឱរ ភារុន រកបាន ៣គ្រាប់ និង សួន សុភ័តក្ត្រា រកបាន ១គ្រាប់ ហើយក៏សូមអធ្យាស្រ័យ ២គ្រាប់របស់ក្រុមខេត្តឧត្តរមានជ័យ មិនបានដឹងឈ្មោះទេ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលជ័យជម្នះទាំងពីជើង បឹងកេត និងត្រូវឡើងទៅដំណាក់កាលបន្តទៀត ខណៈខេត្តឧត្តរមានជ័យ ត្រូវធ្លាក់ត្រឹមដំណាក់កាលនេះ៕

រូបភាព៖ បឹងកេត

មតិយោបល់