កាលពីយប់មិញនេះ iPhone ស៊េរីថ្មី ៣ ស៊េរី ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញជាផ្លូវការ នៅឯសាល Steve Jobs នាទីស្នាក់ការកណ្តាលថ្មី ក្នុងទីក្រុង Francisco សហរដ្ឋអាមេរិក។ មិនខុសពីរូបរាងដែលត្រូវបានទម្លាយចេញកន្លងមកនោះទេ គឺ iPhone 8 និង 8 Plus មានរចនាបទស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង iPhone 7 និង 7 Plus ប៉ុន្តែ សម្រាប់ iPhone X វិញ គឺមានរូបរាងប្លែកទាំងគេទាំងស្រុងតែម្តង។
ដើម្បីឱ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់អំពីលក្ខណៈសម្បត្តិសំខាន់ៗខាងក្នុងរបស់ស្មាតហ្វូនថ្មីទាំង ៣ ម៉ូឌែលនេះ Post Tech សូមធ្វើការបង្ហាញជូនជាចំណុចៗដូចខាងក្រោម៖
១- iPhone X
– ស៊ីមកាត: ប្រភេទ Nano គាំទ្រប្រព័ន្ធ GSM/CDMA/EVDO/LTE
– ទំហំ: ១៤៣.៦ x ៧០.៩ x ៧.៧ មីល្លីម៉ែត្រ, ទម្ងន់ ១៧៤ ក្រាម
– ប្រព័ន្ធប្រតិបត្តិការៈ iOS 11
– អេក្រង់: ប្រភេទ Super AMOLED ទំហំ ៥.៨ អីុញ, ខ្នាតបញ្ចាំងរូបភាព ១១២៥ x ២៤៣៦ ភិចសែល, កម្រិតភាពច្បាស់ ៤៥៨ppi
– កាមេរ៉ាក្រោយៈ ភ្លោះ ទំហំ ១២-១២ MP (f/1.8-f/2.4), បំពាក់បច្ចេកវិទ្យា OIS, អាចយឹតរូបភាពបាន ២ តង់, អមដោយអំពូល quad-LED មួយ, អាចថតវីដេអូបានខ្នាត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ១០៨០p ល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី
– កាមេរ៉ាមុខៈ ទំហំ ៧ MP (f/2.2) អាចថតវីដេអូខ្នាត ១០៨០p ល្បឿន ៣០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ៧២០p ល្បឿន ៧២០ ប៉ុស្តិ៍/វិនាទី
– បន្ទះឈីបៈ Apple A11 Bionic ប្រើ CPU ជំនាន់ Hexa-core (ល្បឿនគុណនឹង១០)
– មេម៉ូរីៈ RAM ទំហំ ៣ GB, មេម៉ូរីម៉ាស៊ីន ៦៤/២៥៦ GB
– ប្រព័ន្ធសំឡេង: ស្ទេរីយូ, ប្រើកាស Lightning, និងរន្ធម៉ិចភ្ជាប់ដោយប្រព័ន្ធកាត់បន្ថយសំឡេងរំខាន
– ប្រព័ន្ធការពារៈ ទឹក និងធូលី, កញ្ចក់ក្រាលដោយស្រទាប់ការពារភាពឆ្កូត
– ប្រព័ន្ធតភ្ជាប់ៈ Bluetooth 5.0, NFC, USB 3.0, A-GPS
– អង្គចាប់សញ្ញា: Face ID, Accelerator, gyro, proximity, compass, barometer
– ថាមពលថ្មៈ អាចស្តាប់ចម្រៀងបានដល់ ៦០ ម៉ោង, សន្ទនាតាមទូរសព្ទបានដល់ ២១ ម៉ោង (3G), បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែ
– ពណ៌: ប្រផេះ និងប្រាក់
– តម្លៃៈ ៩៩៩ ដុល្លារ (៦៤ GB) និង ១,១៤៩ ដុល្លារ (២៥៦ GB)។
២- iPhone 8
– ស៊ីមកាត: ប្រភេទ Nano គាំទ្រប្រព័ន្ធ GSM/CDMA/EVDO/LTE
– ទំហំ: ១៣៨.៤ x ៦៧.៣ x ៧.៣ មីល្លីម៉ែត្រ, ទម្ងន់ ១៤៨ ក្រាម
– ប្រព័ន្ធប្រតិបត្តិការៈ iOS 11
– អេក្រង់: ប្រភេទ LED-backlit IPS LCD ទំហំ ៤.៧ អីុញ ខ្នាតបញ្ចាំងរូបភាព ៧៥០ x ១៣៣៤ ភិចសែល និងកម្រិតភាពច្បាស់ ៣២៦ppi
– កាមេរ៉ាក្រោយៈ ទំហំ ១២ MP (f/1.8), បំពាក់បច្ចេកវិទ្យា OIS, quad-LED, អាចថតវីដេអូបានខ្នាត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ១០៨០p ល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី
– កាមេរ៉ាមុខៈ ទំហំ ៧ MP (f/2.2) អាចថតវីដេអូខ្នាត ១០៨០p ល្បឿន ៣០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ៧២០p ល្បឿន ៧២០ ប៉ុស្តិ៍/វិនាទី
– បន្ទះឈីបៈ Apple A11 Bionic ប្រើ CPU ជំនាន់ Hexa-core (ល្បឿនគុណនឹង១០)
– មេម៉ូរីៈ RAM ទំហំ ២ GB, មេម៉ូរីម៉ាស៊ីន ៦៤/២៥៦ GB
– ប្រព័ន្ធសំឡេង: ស្ទេរីយូ, ប្រើកាស Lightning, និងរន្ធម៉ិចភ្ជាប់ដោយប្រព័ន្ធកាត់បន្ថយសំឡេងរំខាន
– ប្រព័ន្ធការពារៈ ទឹក និងធូលី
– ប្រព័ន្ធតភ្ជាប់ៈ Bluetooth 5.0, NFC, USB 2.0, A-GPS
– អង្គចាប់សញ្ញា: Fingerprint (ឋិតនៅខាងមុខ), Accerrometer, gyro, proximity, compass, barometer
– ថាមពលថ្មៈ អាចស្តាប់ចម្រៀងបានដល់ ៤០ ម៉ោង, សន្ទនាតាមទូរសព្ទបានដល់ ១៤ ម៉ោង (3G), បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែ
– ពណ៌: ប្រផេះ មាស និងប្រាក់
– តម្លៃៈ ៦៩៩ ដុល្លារ (៦៤ GB) និង ៨៤៩ ដុល្លារ (២៥៦ GB)។
៣- iPhone 8 Plus
– ស៊ីមកាត: ប្រភេទ Nano គាំទ្រប្រព័ន្ធ GSM/CDMA/EVDO/LTE
– ទំហំ: ១៥៨.៤ x ៧៨.១ x ៧.៥ មីល្លីម៉ែត្រ, ទម្ងន់ ២០២ ក្រាម
– ប្រព័ន្ធប្រតិបត្តិការៈ iOS 11
– អេក្រង់: ប្រភេទ LED-backlit IPS LCD ទំហំ ៥.៥ អីុញ ខ្នាតបញ្ចាំងរូបភាព ១០៨០x១៩២០ ភិចសែល និងកម្រិតភាពច្បាស់ ៤០១ppi
– កាមេរ៉ាក្រោយៈ ភ្លោះ ទំហំ ១២-១២ MP (f/1.8-f/2.8) បំពាក់បច្ចេកវិទ្យា OIS, quad-LED, អាចថតវីដេអូបានខ្នាត 4K ល្បឿន ៦០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ១០៨០p ល្បឿន ២៤០ ប៉ុស្តិ៍/វិនាទី
– កាមេរ៉ាមុខៈ ទំហំ ៧ MP (f/2.2) អាចថតវីដេអូខ្នាត ១០៨០p ល្បឿន ៣០ ប៉ុស្តិ៍/វិនាទី ឬខ្នាត ៧២០p ល្បឿន ៧២០ ប៉ុស្តិ៍/វិនាទី
– បន្ទះឈីបៈ Apple A11 Bionic ប្រើ CPU ជំនាន់ Hexa-core (ល្បឿនគុណនឹង១០)
– មេម៉ូរីៈ RAM ទំហំ ៣ GB, មេម៉ូរីម៉ាស៊ីន ៦៤/២៥៦ GB
– ប្រព័ន្ធសំឡេង: ស្ទេរីយូ, ប្រើកាស Lightning, និងរន្ធម៉ិចភ្ជាប់ដោយប្រព័ន្ធកាត់បន្ថយសំឡេងរំខាន
– ប្រព័ន្ធការពារៈ ទឹក និងធូលី,
– ប្រព័ន្ធតភ្ជាប់ៈ Bluetooth 5.0, NFC, USB 3.0, A-GPS
– អង្គចាប់សញ្ញា: Fingerprint (ឋិតនៅខាងមុខ), Accelerator, gyro, proximity, compass, barometer
– ថាមពលថ្មៈ អាចស្តាប់ចម្រៀងបានដល់ ៦០ ម៉ោង, សន្ទនាតាមទូរសព្ទបានដល់ ១៤ ម៉ោង (3G), បំពាក់បច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែ
– ពណ៌: ប្រផេះ មាស និងប្រាក់
– តម្លៃៈ ៧៩៩ ដុល្លារ (៦៤ GB) និង ៩៤៩ ដុល្លារ (២៥៦ GB)៕
មតិយោបល់