ព័ត៌មានកីឡា

Shanghai Shenhua សម្រេចបញ្ចប់កិច្ចសន្យាជាមួយ Carlos Tevez

ក្លិប Shanghai Shenhua បានប្រកាសថាពួកគេបានចែកផ្លូវគ្នាជាផ្លូវការជាមួយនឹងខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។

អតីតខ្សែប្រយុទ្ធក្រុម Manchester City និងក្រុម Juventus បានទទួលរងនូវសុបិនអាក្រក់នៅក្នុងប្រទេសចិន ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនចំនួន ១៦ លើក។ វាជាការលេងមិនសូវល្អពីអតីតកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ខណៈដែលគាត់បានក្លាយជាកីឡាករមានប្រាក់ឈ្នួលថ្លៃបំផុតរបស់ពិភពលោក នៅពេលគាត់បានចុះហត្ថលេខាលើកុងត្រា ២ ឆ្នាំជាមួយ Shenhua ក្នុងខែធ្នូឆ្នាំ ២០១៦ ដែលមានតម្លៃ ៦១៥.០០០ ផោនក្នុងមួយសប្តាហ៍។

សេចក្តីថ្លែងការណ៍ពីប្រទេសចិនបាននិយាយថា៖ “ក្លិបសូមថ្លែងអំណរគុណដល់ Tevez ចំពោះការរួមចំណែករបស់គាត់កាលពីរដូវកាលមុន ហើយសូមជូនពរឱ្យគាត់ធ្វើបានល្អបំផុត ក្នុងការខិតខំប្រឹងប្រែងនាពេលអនាគត” ។ Tevez ត្រូវបានគេរាយការណ៍ថា អាចនឹងត្រលប់ទៅក្លិបយុវជនរបស់គាត់ Boca Juniors នាប្រទេសអាហ្សង់ទីនវិញ។

មតិយោបល់