ព័ត៌មានកីឡា

Saha បានណែនាំលោក Mourinho ឲ្យទិញកីឡាករ២រូប

អតីតខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Louis Saha បានណែនាំអ្នកចាត់ការក្រុមបីសាចក្រហម Manchester United លោក Jose Mourinho ឲ្យទិញកីឡាករ២រូបបន្ថែមទៀត ប្រសិនបើចង់ឈ្នះពាន Premier League ។

បើតាម ESPN reports បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធបារាំងដ៍ឆ្នើម Louis Saha មានបំណងចង់ឲ្យលោក Mourinho ទិញកីឡាករថ្មី២រូបមកពង្រឹងក្លិបបន្ថែមទៀត។ កីឡាករ ដែល Saha ចង់ឲ្យលោក Mourinho ទិញនោះគឺ ខ្សែការពារកណ្តាលបារាំង Raphael Varane ដែលកំពុងលេងឲ្យក្រុម Real Madrid និង ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Dortmund ។ មូលហេតុដែល Saha ចង់ឲ្យ លោក Mourinho ទិញកីឡាករ២រូបនេះ ព្រោះថា អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ បានសម្លឹងឃើញពីចំណុចខ្វះខាតរបស់ Man Utd នៅតំបន់ប្រយុទ្ធ និងការពារ។

ថ្វីបើប្រយុទ្ធប្រយុទ្ធរបស់ Man Utd មានភាពខ្លាំងក្លាជាងមុនមែន តែនៅមិនទាន់ខ្លាំង ដូចជំនាន់ Vannisteroy និង រូបគេ និងជំនាន់ Rooney និង Ronaldo ឡើយ។ ថ្វីបើ Lukaku មុតស្រួចតែត្រូវការខ្សែប្រយុទ្ធអប ខណ: Martial និង Rashford នៅស្ទើណាស់ ចំណែក Zlatan Ibrahimovic វិញវ័យចាស់ណាស់ទៅហើយ។ ដូច្នេះហើយ Aubameyang គឺជាខ្សែប្រយុទ្ធអមយ៉ាងល្អ ដែលអាចធ្វើឲ្យ Man Utd ជោគជ័យដូចជំនាន់មុនបាន។ ចំណែកនៅតំបន់ការពារវិញ ក៍មិនទាន់រឹងមាំឡើយ ប្រសិនបើមាន Raphael Varane ម្នាក់ទៀត នោះ បីសាចក្រហម Manchester United នឹងមាន Rio Ferdinand ថ្មីជាក់ជាមិនខាន។

ដូច្នេះហើយ នេះគ្រាន់តែជាបំណង ដែលអតីតខ្សែប្រយុទ្ធដ៍ឆ្នើម Louis Saha ចង់ឲ្យ Man Utd ទិញកីឡាករថ្មីពង្រឹងក្លិបប៉ុណ្ណោះ ខណ:ការសម្រេចទិញ ឬមិនទិញអាស្រ័យលើ លោក Jose Mourinho ។

មតិយោបល់