ព័ត៌មានកីឡា

រដូវកាលនេះ គឺជាសករាជរបស់ Falcoa នៅ League1

ខ្សែប្រយុទ្ធកូឡុំប៊ី Rademel Falcoa កំពុងតែបង្ហាញនូវសមត្ថភាពយ៉ាងអស្ចារ្យ នៅរដូវកាលនេះ ដោយតែងតែរកគ្រាប់បាល់បានសឹងគ្រប់ការប្រកួតឲ្យក្រុម AS Monaco ។

ជាក់ស្តែងណាស់ បន្ទាប់ពីចាញ់ Nice ៤-០ កាលពីសប្តាហ៍មុន កន្លងមកក្រុម Monaco បានរកជ័យជម្នះសងវិញ ដោយបំបាក់ក្រុម Strasbourg ៣-០ កាលពីយប់មិញនេះ។ ក្នុងចំណោម ៣គ្រាប់នេះដែរ ខ្សែប្រយុទ្ធ Rademel Falcoa រកបាន២គ្រាប់យ៉ាងល្អបន្ថែមទៀត ។ ៣គ្រាប់នេះដែររកបានដោយ កីឡាករ Rony Lopez នៅនាទីទី៤៤, Rademel Falcoa នៅនាទីទី ៥១ និង ៦៧។ ដូច្នេះហើយក្រុម Monaco ទទួលបាន ៣ពិន្ទុបន្ថែមទៀត សរុបមាន ១៥ពិន្ទុ ស្មើជាមួយក្រុមកំពូលតារាង Paris Saint Germain ( នៅសល់១ប្រកួតក្នុងដៃ ) ។

យ៉ាងណាវិញ បើយើងក្រឡេកមកមើល ខ្សែប្រយុទ្ធ Radelem Falcoa វិញ ពិតជាមិនធម្មតាឡើយសម្រាប់រដូវកាលថ្មីនេះ Falcao រកបាន ៩គ្រាប់ហើយ ឲ្យក្រុម Monaco ក្នុងការប្រកួត ៦ប្រកួតកន្លងមក ខណៈខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Paris Saint Germain កីឡាករ Edinson Cavani រកបានត្រឹម ៧គ្រាប់ប៉ុណ្ណោះ ក៍ប៉ុន្តែ Cavani នៅលេង១ប្រកួតយប់នេះទៀត។ ហេតុនេះហើយ Rademel Falcoa កំពុងតែឈរបណ្តោះអាសន្ន លើ Top Scorer នៃ League1 របស់បារាំង។

មតិយោបល់