ព័ត៌មានកីឡា

Alvaro Morata ត្រៀមទៅជួប James Rodriguez

បន្ទាប់ពីក្រុម Bayern Munich កាន់តែឈានទៅរកការបាត់បង់ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski នារដូវក្តៅខាងមុខនេះ ក្រុមជើងឯកអាឡឺម៉ង់​មួយនេះ បានសម្លឹងឃើញ ខ្សែប្រយុទ្ធមួយរូប យកមកជំនួសតំណែងរបស់ Lewandowski វិញ។

បើតាមការចុះផ្សាយរបស់កាសែត AS ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុម Bayern Munich កំពុងចាប់អារម្មណ៍ ចង់បានខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ពីក្រុមតោខៀវ Chelsea នារដូវក្តៅខាងមុខនេះ។ ការចាប់អារម្មណ៍ ចង់​បាន Morata នេះដែរ ដោយសារតែ Bayern Munich ជិតឈានដល់ការចែក​ផ្លូវគ្នាជាមួយខ្សែប្រយុទ្ធប៉ូឡូញ Roert Lewanowski ហើយ ក្រោយពីកីឡាករ​រូបនេះ បង្ហាញគោលជំហរចង់ចាកចេញពីអាឡឺម៉ង់ ស្របពេលដែលក្រុម Real Madrid បានត្រៀមនាំយក Lewandowski ទៅកាន់ Bernabeu ផងដែរ។ យ៉ាងណាវិញ ដើម្បីកុំឲ្យមានវិបត្តិតំបន់ប្រយុទ្ធក្រោយការចាកចេញ របស់ Lewandowski ក្រុម Bayern Munich បានមើលឃើញ Alvaro Morata ក្នុងការមកជំនួសកៅអីមួយនេះ វិញម្តង។

គួរបញ្ជាក់ផងដែរថា ថ្វីដ្បិត Morata ក្រោយផ្លាស់ទៅកាន់ Chelsea កាលពីរដូវក្តៅមុននេះ ធ្លាក់ទម្រង់លេងបន្តិចមែន តែការផ្លាស់ទៅកាន់ Bayern Munich វិញ ប្រហែលជាល្អសម្រាប់ Morata ព្រោះថានៅទីនោះ រូបគេនឹងជួបអតីតមិត្តរួមក្រុមនៅ Real Madrid គឺកីឡាករ James Rodriguez ដើម្បីចាប់ដៃគូលេងជាមួយគ្នាឡើងវិញ ខណ:ពួកគេទាំង​២រូបនេះ សុទ្ធសឹងជាកីឡាករ ដែលក្រុម Real Madrid បោះបង់ចោលកាលពី​រដូវក្តៅមុនដូចគ្នា។

មតិយោបល់