ភ្នំពេញៈ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ បានសម្រេច ខណៈដែលជិះម៉ូតូបម្រុងនិងគេចខ្លួនរត់បានដួលម៉ូតូសំណាងមិនល្អត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនដោយសុវត្ថភាព។
ចំណែកជនសង្ស័យម្នាក់រួមនិងម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-0760 ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនរួចប្រគល់អោយអាវុធហត្ថខណ្ឌដង្កោ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យខាងលើមានឈ្មោះ សឿង សំអាត អាយុ១៩ឆ្នាំ ស្នាក់ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជនីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕

https://youtu.be/YzmUTD_tC1U
មតិយោបល់