កីឡាករ Arsenal ជាច្រើនរូប បានទៅក្លិបកីឡាកុងហ្វូមួយ ក្នុងប្រទេសចិន ដោយនាំគ្នា ហាត់ក្បាច់កុងហ្វូនេះទាំងអស់គ្នា។
ក្នុងចំណោម កីឡាកល្បីៗជាច្រើនរបស់ក្រុមកាំភ្លើងធំ គេសង្កេតឃើញថា Lacazete , Ozil , និង Sanchez ជាដើម បាននាំគ្នាហាត់រៀនក្បាច់ កុងហ្វូ ក្នុងក្លិបមួយនេះប្រទេសចិន។ នេះគ្រាន់តែជា ការទៅហ្វឹកហាត់ និងក្រេបយកនូវសមត្ថភាពថ្មីផ្នែកកីឡាក្បាច់គុនប៉ុណ្ណោះ បន្ទាប់ពីកំពូលកីឡាករ Arsenal ទាំងអស់នេះ សម្រាកពីការប្រកួតបាល់ទាត់។ ម្យ៉ាងវិញទៀត ក្បាច់គុណ កុងហ្វូ គឺជាកំពូលក្បាច់គុនរបស់ប្រទេសចិន ដែលបានធ្វើឲ្យ សមាជិកជាច្រើនរបស់ Arsenal ចាប់អារម្មណ៍ ក្នុងការសាកល្បង រៀនក្បាច់គុននេះ។ យ៉ាងណាវិញ កីឡាករឆ្នើមរបស់ Arsenal ទាំងអស់នេះ មិនមែនមកចាប់អាជីព ជាអ្នកក្បាច់គុនកុងហ្វូឡើយ។
ក្នុងការស្លៀកពាក់ឯកសណ្ឋាន ជាអ្នកហាត់ក្បាច់គុណនេះ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ព្រិះថា ប្លែក និងស្រស់សង្ហារសឹងគ្រប់គ្នា។ តើសមាជិកកីឡាកររបស់ក្រុម Arsenal នឹងធ្វើអ្វីប្លែកទៀត នៅក្នុងដំណើរ ប្រកួតទេសចរណ៍ ក្នុងប្រទេសចិន។
មតិយោបល់