ព័ត៌មានកីឡា

ជើងទី១ ភ្នំពេញក្រោន ឈ្នះ អាសុីអុឺរ៉ុប យូណាយធីត ៣ទល់០ ចុះល្ងាចនេះ?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ភ្នំពេញក្រោន និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

គិតត្រឹមសប្តាហ៍ទី ១៦នេះ ក្រុមម្ចាស់ផ្ទះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្រោយពីប្រកួត ១៥ លើកកន្លងមកឈ្នះ ៨ដង ស្មើ ៤ដង និងចាញ់ ៣ដង ហើយមាន ២៨ ពិន្ទុក្នុងដៃផងដែរ។ ខណ:ក្រុមភ្ញៀវប្រកួតបាន ១៥ដង ក្នុងនោះឈ្នះ ៤ដង ស្មើ ២ដង និងចាញ់ដល់ទៅ ៩ដង ដោយកំពុងមាន ១៤ ពិន្ទុក្នុងដៃ ឈរនៅលេខ១១ ស្ថិតក្នុងតំបន់កាត់ទៅលេងនៅលីគលំដាប់ទី២ ។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជំនួបជើងទី១ អាស៊ីអឺរ៉ុបយូណាយធីត ធ្លាប់បរាជ័យក្រោមថ្វីជើង ភ្នំពេញក្រោន ០-៣។​ រង់ចាំមើលល្ងាចនេះតើអាចសងសឹកមកវិញបានដែរទេ?

មតិយោបល់