ព័ត៌មានកីឡា

តើ ខេមបូឌានថាយហ្គឺរ និង មជ្ឍមណ្ឌលកំចាត់មីន ក្រុមណាអាចដណ្តើមបាន ៣ពិន្ទុ រសៀលនេះ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់មជ្ឍមណ្ឌលកំចាត់មីន ហៅកាត់សុីម៉ាក់ និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ នាវេលាម៉ោង ៣ រសៀលនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានស្ដាតចាស់។

គិតត្រឹមសប្ដាហ៍ទី ១៦ ស៊ីម៉ាក់កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ដោយប្រកួត ១៥ដង ក្នុងនោះឈ្នះ ២ដង ស្មើ ៥ដង និងចាញ់ ៨ដង កំពុងមាន ១១ពិន្ទុក្នុងដៃ។ ខណៈដែលក្រុមខេមបូឌានថាយហ្គឺរ សម្រាប់ ១៥ ប្រកួតកន្លង ក្នុងនោះឈ្នះ ៦ដង ស្មើរ ៧ដង និងចាញ់ ២ដង ដោយមាន ២៥ ពិន្ទុក្នុងដៃ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៦។

គួរំលឹកផងដែរថា កាលពីជើងទី១ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមទាំងពីបានត្រឹមស្មើគ្នា ១ទល់១ ប៉ុណ្ណោះ។ រង់ចាំមើលថា រសៀលនេះតើក្រុមណាអាចដណ្តើមបាន ៣ពិន្ទុ ឫស្មើគ្នាម្តងទៀត ស្របពេលដែលខេមបូឌានថាយហ្គឺរ ចាប់ពីគ្រូថ្មីចូលមក មិនទាន់ស្គាល់បរាជ័យទេ៕

មតិយោបល់