ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលីស និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានស្តាតចាស់។
គិតត្រឹមសប្តាហ៍ទី ១៦នេះ ក្រុមម្ចាស់ផ្ទះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ក្រោយពីប្រកួត ១៥ដង ឈ្នះ ៥ដង ស្មើ ៥ដង និងចាញ់ ៥ដង មាន ២០ ពិន្ទុក្នុងដៃ។ ខណ:ក្រុមភ្ញៀវប្រកួតបាន ១៥ដង ក្នុងនោះឈ្នះ ៤ដង ស្មើ ៤ដង និងចាញ់ ៧ដង មាន ១៧ ពិន្ទុក្នុងដៃ ឈរនៅលេខ៨ ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងជំនួបជើងទី១ វេស្ទើនភ្នំពេញ ធ្លាប់បរាជ័យក្នុងដីរបស់ខ្លួនក្រោមថ្វីជើង ប៉ូលីស ០ទល់៤ ។ រង់ចាំមើលល្ងាចនេះតើអាចសងសឹកមកវិញបានដែរទេ?
មតិយោបល់