ព័ត៌មានកីឡា

Benzema អាចនឹងផ្លាស់ទៅក្រុម កាំភ្លើងធំ Arsenal

ខ្សែប្រយុទ្ធបារាំង វ័យ២៩ឆ្នាំ Karim Benzema អាចនឹងផ្លាស់ទៅកាន់ក្រុមកាំភ្លើងធំ Arsenal បើទោះបីកុងត្រារបស់គេនៅ Real Madrid បន្តរហូតដល់ឆ្នាំ ២០២១ក៍ដោយ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ខ្សែប្រយុទ្ធ បារាំងរបស់ក្រុម​ Real Madrid កីឡាករ Karim Benzema អាចនឹងផ្លាស់ទៅកាន់ក្រុម Arsenal នៅឆ្នាំក្រោយនេះ។ ជាក់ស្តែងណាស់ Benzema បានបន្តកុងត្រា ២ឆ្នាំបន្តទៀត ជាមួយ Real Madrid ដែលសរុបទាំងកុងត្រាថ្មី និងចាស់រហូតដល់ទៅឆ្នាំ ២០២១។ ក៍ប៉ុន្តែ​ បើទោះជាយ៉ាងនេះក្តី ប្រភពខាងលើដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Benzema នឹងផ្លាស់មកកាន់​ Premier League ខណ:ក្រុម Arsenal គឺជាក្រុមដែលចង់បានខ្សែប្រយុទ្ធបារាំងរូបនេះយ៉ាងខ្លាំង។

ជាការពិតណាស់ Benzema ហាក់ដូចជាមិនសូវកាក់កបឡើយ ក្នុងរយ:ពេល២ឆ្នាំចុង ក្រោយនេះ ថ្វីបើបានជួយ​ Real Madrid ឈ្នះពានធំៗ ជាច្រើនក៍ដោយ តែកិត្តិនាមរបស់កីឡាកររូបនេះ​ ហាក់ស្រក​ស្រុតយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត តាមរយ:លទ្ធផលចុងក្រោយ ដែល Real Madrid ទទួលបាននៅប៉ុន្មានប្រកួតចុងក្រោយនេះ សបញ្ជាក់ឲ្យឃើញថា តំបន់ប្រយុទ្ធរបស់ Real Madrid ហាក់នៅទន់ខ្សោយណាស់ ជាពិសេសនៅពេលអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ។ ដូច្នេះហើយ តាមរយ:ហេតុផលនេះ​ ទាមទារឲ្យ Real Madrid ត្រូវស្វែងរកខ្សែប្រយុទ្ធបន្ថែមមកបំពេញចំណុចដែលកំពុង​ខ្វះខាត ឬក៍ត្រូវលក់ខ្សែប្រយុទ្ធចោលខ្លះ​ ដើម្បីពង្រឹងក្លិបជាថ្មី។

ម្យ៉ាងវិញទៀតនោះ Benzema ធ្លាក់ទម្រង់លេង មិនដូចមុនឡើយតម្រូវឲ្យ ក្រុមយក្សអេស្ប៉ាញមួយនេះ រកកីឡាករថ្មីជំនួសខណ:កំពុងសម្លឹងឃើញ Griezmann និង Dybala ដែលអាចធ្វើឲ្យ ក្រុមកាំភ្លើងធំ Arsenal សង្ឃឹមខ្ពស់ ក្នុងការនាំយក Karim Benzema នារដូវក្តៅក្រោយនេះ។

មតិយោបល់